ឃាត់ខ្លួនជនល្មោភកាមម្នាក់ ចាប់រំលោភក្មេងស្រីបានសម្រេចជាច្រើនដង

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ ចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសខាងលើ

នេះ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់បានសម្រេចជាច្រើនដងតាំងពីខែមិថុនា ឆ្នាំ២០១៦កន្លងមក រហូតមកដល់បច្ចុប្បន្ននៅផ្ទះអ៊ុំស្រីរបស់ជនរងគ្រោះ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះអ៊ុំស្រី ផ្លូវលេខ៩០០ ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

 

ជនសង្ស័យមានឈ្មោះ ថន ធារ៉ា ហៅធា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងរថយន្ត ។ ចំណែកឯកក្មេងស្រីរងគ្រោះមានឈ្មោះ ប៉ ស ជ ត អាយុ ១២ឆ្នាំ ជនជាតិខ្មែរ ។

 

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានទិញទូរស័ព្ទថ្មី មួយគ្រឿង ដោយភ្ជាប់អ៊ីធើណែត ហើយបានចាក់រឿងសិចអោយក្មេងស្រីរងគ្រោះមើល រួចមកក៏បបួលក្មេងស្រីរងគ្រោះរំលោភបានសម្រេច ហើយថែមទាំងបានគម្រាមក្មេងរងគ្រោះមិនអោយប្រាប់អ៊ុំស្រី បើក្មេងស្រីរងគ្រោះនោះ ហ៊ានប្រាប់អ៊ុំស្រីរូបគេនឹងសម្លាប់ចោល ។

 

ក្រោយមក ក្មេងស្រីរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារតែជនសង្ស័យបានគម្រាមសម្លាប់បំបិតមាត់ ដោយទុកអោយជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចជាច្រើនដង ហើយនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ទើបក្មេងស្រីរងគ្រោះទៅផ្ទះបងប្អូន ហើយក៏បានប្រាប់បងប្អូនអោយដឹង ភ្លាមៗនោះ បងប្អូនខាងក្មេងស្រីរងគ្រោះបាននាំប្អូនរបស់ខ្លួនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍ ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕ដោយ៖ស៊ុនតិច

IMG-20160819-WA0080} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More