មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន
ភ្នំពេញ៖ មុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មដែលធ្វើអោយប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិសែនជ័យមានការព្រួយបារម្ភត្រូវបានឃាត់ខ្លួនហើយការឃាត់ខ្លួននេះនៅវេលាម៉ោង ២០ និង៣០នាទី ថ្ងៃ ១៩ ខែសីហា ឆ្នាំ ២០១៦នៅចំណុចភូមិត្រពាំងពោធ៏ ចោមចៅ ខណ្ឌពោធ៍សែនជ័យ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ យឹម សារ៉ាន់ បានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ ជា សុភា អាយុ ២៧ ឆ្នាំ ដក់ហូតបានវត្ថុតាង ម្សៅក្រាមស ២កញ្ចប់ មួយធំ មួយ តូច និង ម៉ូតូ ០១គ្រឿង ម៉ាក់ scopy ។
បច្ចុប្បនជនសង្ស័យខាងលើកំពុងស្រាវជាវរកបក្ខពួក និងកសាងសុំណុំរឿងតាមបិតិវិធីបញ្ជូនឡើងតុលាការ ។} else {