(Video) ប្តីទាន់ប្រពន្ធលួចមានសហាយជាមួយប្រុសផ្សេង ខណៈខ្លួនទៅធ្វើការនៅខេត្ត

ភ្នំពេញ៖ ពិតជាគួរអោយអាណិតបុរម្នាក់ ខណៈខ្លួនទៅរត់តាក់ស៊ីនៅខេត្តឆ្ងាយ បែរជាប្រពន្ធធ្លាប់អោបនិងទ្រូងលួចមានសាហាយ មានសហាយជាមួយប្រុសផ្សេង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ១០ នាទី ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមការរៀបរាប់ពីបុរសជាប្ដីឈ្មោះ ខៀវ ពិសិដ្ឋ អាយុ ២៥ ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ស្នាក់នៅខេត្តកំពង់ស្ពឺ ហើយមានស្រុកកំណើតនៅភូមិ ដូនលែប ឃុំគូកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានអោយដឹងថា ប្រពន្ធរបស់គាត់មានឈ្មោះ នៅ ស្រីមុំ អាយុ២៥ ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយមានស្រុកកំណើតខេត្តកំពង់ស្ពឺ ពួកគាត់បានរៀបការជាមួយគ្នាបានរយះពេល ៧ ឆ្នាំ កន្លងមកហើយដោយថែមទាំងមានកូនស្រីម្នាក់ថែមទៀត។ តែសព្វថ្ងៃខ្លួនមិនបានដឹងថាប្រពន្ធមានសហាយនោះទេ ព្រោះខ្លួនជាប់រវល់រកស៊ី(រត់តាក់ស៊ី) ពីខេត្តកំពង់ស្ពឺ ទៅ ខេត្តកំពង់ចាមហើយខ្លួនមិនបានស្នាក់នៅជាមួយប្រពន្ធទេព្រោះដោយប្រពន្ធរបស់គាត់មកធ្វើការរោងចក្រ នៅភ្នំពេញដោយបានជួលបន្ទប់នៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ហើយរយះពេល ២ ទៅ ៣ ខែទើបខ្លួនមកលេងប្រពន្ធម្ដង។

ចំពោះរឿងដែលប្រពន្ធមានសហាយនេះខ្លួនមិនបានដឹងទេតែបានប្អូនស្រីដែលមកធ្វើការរោងចក្រដែលស្នាក់នៅក្បែរបន្ទប់ជាអ្នកទូរសព្ទ័ប្រាប់ នូវរឿងនេះ។ ប្រភពដដែលបានបន្ដទៀតថាបន្ទាប់ពីទទួលបានដំណឹងភ្លាមគាត់បានឡើងពីខេត្តកំពង់ស្ពឺ មកដល់ភ្នំពេញទាំងកណ្កាលយប់ លុះមកដល់បន្ទប់ជួលរបស់ប្រពន្ធខ្លួនស្រាប់តែឃើញ បុរសម្នាក់នៅក្នុងបន្ទប់ ភ្លាមនោះខ្លួនបានធ្វើការឃាត់នូវបុរសជាសហាយ ក្រោយពេលឃាត់ខ្លួនភ្លាម ខ្លួនបានរាយការណ៍ដល់សមត្ថកិច្ចដើម្បីធ្វើកំណត់ហេតុ ដល់គាត់ដើម្បីជាឯកសារសំរាប់លែងលះគ្នានៅស្រុកកំណើត ហើយខ្លួនបានបន្ដទៀតថាគាត់មិនប្ដឹងនោះទេហើយគាត់នឹង ប្រគល់ប្រពន្ធរបស់គាត់នឹងកូនអោយទៅបុរសឈ្មោះ រស់ សារ៉ន (សហាយ) ភេទប្រុស អាយុ ៣៦ ឆ្នាំ មាមុខរបរជាងជួសជុលម៉ាស៊ីនដេរ នៅក្នុងរោងចក្រយីហោ ចេសិន ហើយមានស្រុកកំណើត ភូមិខ្ចារអំពិល ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នឹង លុយកាក់មួយចំនួនទៀតសំរាប់ធ្វើការរកស៊ីដើម្បីចិញ្ចឹមកូន។ ចន្ធូ

https://www.youtube.com/watch?v=GQAXa2RA8Vw&feature=youtu.be} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More