ជនសង្ស័យ២នាក់ ពាក់ព័ន្ធនិងរណីឆក់កាបូបជនជាតិបារាំងត្រូវអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួន

ភ្នំពេញ៖  កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ លើកិច្ចការងារបង្ក្រាប រាល់បទល្មើសដែលកើតមានឡើងនៅក្នុងសង្កម ជាក់ស្តែង នៅវេលាម៉ោង២១ និង៣៥នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីឆក់ ស្ថិតនៅចំណុច ផ្លូវមុន្នីវង្ស កែងផ្លូវ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានតាមដានសកម្មភាព និងកំណត់មុខសញ្ញារបស់ជនសង្ស័យ ជាយូរមកហើយ ទើបមានឱកាសក្នុងការឃាត់ខ្លួនជនសង្ស័យនេះ ស្របពេលដែលពួក គេកំពុងធ្វើសកកម្មភាព ឆក់ស្ត្រីរងគ្រោះ ដែលជាជនជាតិបារាំង ស្ថិតនៅចំណុចកើតហេតុខាងលើ ធ្វើអោយស្ត្រីរងគ្រោះ រងរបួសជើងផងដែរ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ក៏បាននាំខ្លួនជនសង្ស័យមកសាកសួរ នៅមូលដ្ឋានខណ្ឌចំការមន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេបានតាមដានសកម្មភាពជនរងគ្រោះមួយសន្ទុះមកហើយ ប៉ុន្តែគ្មានឱកាសក្នុងការធ្វើសកម្មភាពឆក់ លុះដល់ចំណុចកើតហេតុខាងលើ ទើបពួកគេមានឱកាសក្នុងការធ្វើសកម្មភាពឆក់ ប៉ុន្តែសំណាងអាក្រក់ ពួកគេក៏បានជួបប្រទះនឹងកម្លាំងល្បាតកងរាជអាវុធហត្ថ។

ចំណែកស្ត្រីរងគ្រោះដែលជាជនជាតិបារាំងវិញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការរុំរបួសជូនគាត់។

វត្ថុតាងរួមមាន៖
០១. កាបូបយួរដៃចំនួន០១
០២. ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក Iphone
០៣. កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង
០៤. កាមេរ៉ាចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកសម្ភារៈរបស់ជនរងគ្រោះ ត្រូវកម្លាំងកងរាជអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញ៕

 a2-2a1-2

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More