ពលរដ្ឋក្រីក្រ១៨១៣ គ្រួសារ នៅខណ្ឌមានជ័យទទួលអំណោយពី សាលាខណ្ឌមានជ័យ សហការជាមួយអង្គការមូលនិធិព្រះពុទ្ធសាសនា ឆឺជី
ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ សាលាខណ្ឌមានជ័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី បានសហការជាមួយអង្គការមូលនិធិព្រះពុទ្ធសាសនា ឆឺជីរៀបចំពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌមានជ័យចំនួន ១៨១៣ គ្រួសារ មកពីសង្កាត់បឹងទំពន់ សង្កាត់ស្ទឹងមានជ័យ សង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ។
ពិធីនេះប្រារព្ធធ្វើឡើង ពេលព្រឹកនៅទីតាំងវិមានសុមង្គល សង្កាត់ស្ទឹងមានជ័យ និងពេលល្ងាចស្ថិតនៅទីតាំងមជ្ឈមណ្ឌលម៉ូឌែមII សង្កាត់ចាក់អង្រែក្រោម ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
d.getElementsByTagName(‘head’)[0].appendChild(s);