ក្មេងមិនគ្រប់អាយុ​ និងថ្នាំញៀន៣៥កញ្ចប់​ត្រូវ​នគរ​បាលបឹងកក់២បង្ក្រាប

ភ្នំពេញ៖   ក្មេងម្នាក់់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៏បឹងកក់២ ឃាត់ខ្លួន ដោយដកហូតថ្នាំញៀនជាច្រើន នៅចំណុចមុខផ្ទះលេខ ៥៦ផ្លូវ ៦១២ កែង៦០៨ ក្រុមទី១០៨ ភូមិ ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ។

ជនសង្ស័យជាអនីតិជន ឈ្មោះ ឆន ដឺរ ហៅ ដឺរ ភេទប្រុស អាយុ១២ ឆ្នាំជនជាតិខ្មែរមុខរបរ ពំុពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដំុផ្សារ៧មករា សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីកន្លែងកំណើត ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងមាន កាបូបស្ពាយពណ៌សូកូឡា០១ ក្នុងនោះមានកូនកាបូបពណ៌ខ្មៅចំនួន០៣ – ថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លាចំនួន៣៥កញ្ចប់តូច -ដបកែច្នៃមានទុយោ សំរាប់ជក់គ្រឿងញៀនចំនួន០១ ។

បច្ចុប្បន្នដោយមានការសម្របសម្រួល ពីលោកស្រី សឺុ វណ្ណនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ជនសង្ស័យជាអនីតិជនបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង់បន្ត ។ដោយ៖ខេង ប៊ុនធឿន

IMG-20160820-WA0058}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More