ស្ត្រីវ័យ២០ឆ្នាំម្នាក់រួមទាំងថ្នាំញៀន៣៦កញ្ចប់ ត្រូវនគរបាលខេត្តព្រះសីហនុបង្ក្រាប

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ នគរបាលខេត្តព្រះសីហនុដឹកនាំផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការ ស្រាវជ្រាវនិង បង្ក្រាបអំពើលក់ចែកចាយថ្នាំញៀន១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់យកបានថ្នាំញៀន មេតំហ្វេតា មីនចំនួន ៣៦កញ្ចប់ទម្ងន់១៥,១០ក្រាម ទូរស័ព្ទដៃ១ និងជញ្ជីងថ្លឹងថ្នាំ១។
លោកវរសេនីយ៍ឯកស៊ុន សុផាតស្នងការរងទទួលផែនកណ្តាលនគរបាលប្រឆាំងបទល្មើស បានឲ្យដឹងថា៖
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡាយ គឹមផេង ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំ អណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ជួលបន្ទប់ស្នាក់នៅក្រុមទី៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
លោកស៊ុនសុផាតបានបញ្ជាក់ថា៖ ករណីនេះយើងបានតាមដាន ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតទទួលបានព័ត៌មានគ្រប់គ្រាន់ ក៏បានឃាត់ខ្លួនមុខសញ្ញានៅតាមផ្លូវ ឆែកកាបូប ឃើញថ្នាំញៀន១០ កញ្ចប់ និងបន្តនាំទៅឆែកនៅបន្ទប់ជួលបានរកឃើញថ្នាំញៀនចំនួន១៦កញ្ចប់ថែមទៀត។

 image  image

1 of 5,008

ចំនួនអ្នកទស្សនា
  • 0
  • 74
  • 1,304
  • 8,909,705

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More