ទំនងងងុយគេងបើករថយន្តឡើងសួនពុះចែកផ្លូវ បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖ បុរសម្នាក់ទំនងងោកមួយភាំង បានបើករថយន្តឡើងសួនពុះចែកទ្រូងផ្លវជ្រុលទៅបុកបង្គោល បំភ្លឺផ្លូវខ្ទេចមួយកំណាត់មុខទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង២និង៣០នាទីយប់ថ្ងៃទី ២១ខែសីហា ឆ្នាំ ២១០៦នៅចំនុចមុខ យានដ្ឋាន City Plus ផ្លូវ ១០១៩ (ហាណូយ) ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញ រថ យន្ត Highlander ព័ណស្ករ ស្លាកលេខ ភ្នំពេញ 2M-3833 បើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿន យ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែឃើញរថយន្តបានឡើង លើសួនពុះចែកផ្លូវ មួយចំហៀង ហើយបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងជ្រុលអំពូលធ្លាក់រាយប៉ាយ ពេញដី ចំណែករថយន្តខ្ទេចមួយកំណាត់មុខ តែសំណាងល្អបានផ្ទុះពោងទាន់កុំអីម្ចាស់រថយន្ត និងជួប គ្រោះថ្នាក់ធ្ង់ធ្ងរ។ ភ្លាមៗនោះគេឃើញម្ចាស់រថយន្តចុះពីរថយន្តទាំងមុខប្រឡាក់ឈាម គេចខ្លួនបាត់ ស្រមោលតែម្តង។

ក្រោយកើតហេតុ គេឃើញមាននរគបាលចរាចរណ៍ខណ្ឌសែនសុខចុះទៅធ្វើការវាស់វែង និងបានធ្វើ កំណត់ហេតុប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោក យកទៅរក្សាទុករង់ចាំម្ចាស់រថយន្តចូលខ្លួនទៅ ដោះស្រាយតាមច្បាប់៕

 81431b99-264a-4639-9869-62800851656a 957574e5-e987-4712-a063-c4f39236dc3a d77972c8-d36c-4175-8029-4d839cf30c31 e75af451-916e-4f33-8522-6e79bbfb304c

1 of 4,992

ចំនួនអ្នកទស្សនា
  • 1
  • 13
  • 2,758
  • 8,894,409

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More