ពលរដ្ឋ២៧គ្រួសារនៅភូមិទំនប់បានធូរចិត្តបន្តិច ខណៈអាជ្ញាធរខណ្ឌ និងក្រុងរួមគ្នារកដំណោះស្រាយជូនពួកគាត់

ភ្នំពេញ៖ដោយសារតែគ្មានផ្លូវសម្រាប់ធ្វើដំណើរជាច្រើនឆ្នាំមកហើយនោះ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ

រស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានទទួលស្នើរសុំដល់អាជ្ញាធរខណ្ឌសែនសុខ ជាពិសេសសាលារាជធានីភ្នំពេញ ជួយពន្លឿនការធ្វើផ្លូវជូនពួកគាត់ដើម្បីជាប្រយោជន៍រួមនេះគឺជាការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះប្រាប់ឲ្យដឹង កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ។

ប្រជាពលរដ្ឋរៀបរាប់ប្រាប់ឲ្យដឹងថា ការស្នើរបើកធ្វើផ្លូវនេះគឺពួកគាត់បានស្នើរសុំត្រឹមត្រូវចាប់ពីថ្នាក់ភូមិ សង្កាត់ ខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ តាំងពីអំឡុង ឆ្នាំ២០១៣ មកម្ល៉េះ ព្រមទាំង
មានចំណារឲ្យបើកធ្វើផ្លូវចេញពីសាលារាជធានីភ្នំពេញ ចំនួន ៤ច្បាប់ ចុះហត្ថលេខាផ្ទាល់ពីលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ទុយទៅវិញរហូតមកដល់បច្ចុប្បន្ននេះ គឺមិនទាន់បានបើកធ្វើផ្លូវជូនពួកគាត់នៅឡើយទេ ។
ប្រជាពលរដ្ឋបានលើកឡើងបន្តឲ្យដឹងថា អ្វីដែលជារាំងស្ទះ ក្នុងការធ្វើផ្លូវជូនពួកគាត់ប្រើប្រាស់នោះ គឺមានដីមួយឡូត៍ដ៏ធំមួយកន្លែងរបស់លោក ឧុកញ៉ា ថៃ ម៉េងលីម បានធ្វើរបងបាំងកាត់បណ្តោយផ្លូវនេះទើបធ្វើឲ្យការស្ថាបនាផ្លូវមានការរាំងស្ទះរាប់ឆ្នាំមកហើយ។ដោយឡែកផ្លូវដែលពួកគាត់ស្នើរសុំបើកធ្វើការស្ថាបនានោះ គឺផ្លូវលេខ ១៩៧៤ តផ្ជាប់ពីផ្លូវលេខ១០០៣ ទៅដល់ផ្លូវ៥៩៨ ប្រវែង ៤៦០ម៉ែត្រ ។

តំណាងប្រជាពលរដ្ឋបានលើកឡើងថាគោលបំណងដែលពួកគាត់មកប្រមូលផ្តុំគ្នានៅចំណុចខាងលើនេះគឺមានបំណងចងស្នើរសុំឲ្យសាលារាជធានីភ្នំពេញពន្លឿនការធ្វើផ្លូវជូនពួកគាត់សម្រាប់ធ្វើដំណើរ ចេញចូលលំនៅដ្ឋាន។

ពាក់ព័ន្ធទៅនិងការលើកឡើងពីប្រជាពលរដ្ឋអំពីបញ្ហាបើកធ្វើផ្លូវនេះ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងតាមរយះទូរស័ព្ទថា ករណីនេះលោកទទួលបានដំណឹងរួចមកហើយ អំពីទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋអំពីការបើកផ្លូវនេះ ប៉ុន្តែបញ្ហាទាំងនេះ គឺខាងមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ សាលារាជធានី
ភ្នំពេញ កំពុងធ្វើការដោះស្រាយ ។

លោក ប៉ឹល កុសល មានប្រសាសន៍បន្តថា ចំពោះបញ្ហាទាំងអស់នេះ គឺរូបលោក និងលោក ស៊ុយ សារិន អភិបាលរងសាលារាជធានីភ្នំពេញធ្លាប់បានចុះពិនិត្យរួចទៅហើយ ដោយពិនិត្យឃើញថា មានសំណង់ ២កន្លែង សាងសង់គ្មានច្បាប់អនុញ្ញាតិ ហើយរាល់បញ្ហាទាំងនេះ គឺខាងមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ សាលារាជធានីភ្នំពេញ កំពុងធ្វើការដោះស្រាយជាបណ្តើរៗ ដើម្បីបើកធ្វើជាផ្លូវសម្រាប់បងប្អូនប្រើប្រាស់ ។ ជុំវិញបញ្ហានេះ បើមានដំណោះស្រាយយ៉ាងណានោះលោកនិងជំរាបជូនបន្តទៀត៕

រហូតដល់ព្រឹកថ្ងៃទី២១សីហា២០១៦នេះ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ និងមន្រ្តីជំនាញ អញ្ជេីញចុះពិនិត្យនិងដោះស្រាយបញ្ហាផ្លូវ ១៩៧៤ ដែលលោកឩកញ៉ាធ្វេីរបងបិទផ្លូវតភ្ជាប់ពី១០០៣ និងផ្លូវ៥៩៨ដែលប្រជាពលរដ្ឋនៅភូមិ
ទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខមិនអាចធ្វេីដំណេីរបាន។

ជាលិទ្ធិផលគឺតំណាងលោកឧកញ៉ាបាបប្រាប់ថាដើម្បីកុំអោយខូចដីរបស់គាត់អញ្ចឹងមានតែបើកមកជាខ្សែរខ្លែងតាមគំរោងដែលបានជួបតំណាងប្រជាពលរដ្ឋពេលកន្លងមកហើយប្រជាពលរដ្ឋបានឯកភាពគ្នាបើកផ្លូវភ្ជាប់ពី១៩៧៤មកផ្លូវ១០០៣ដោយបើជារាងខ្សែរខ្លែងដើម្បីអោយប្រជាពលរដ្ឋចេញចូលប៉ុន្តែការសម្របសំរួលខាងលើនេះគឺធ្វើអោយប៉ះពាល់ដីប្រជាពលរដ្ឋមួយកន្លែងទៀតអាជ្ញាធរនិងព្យាយាមដោះស្រាយបញ្ហានេះជូនអោយបានឆាប់បំផុត។

35d95cbd-eba1-47ce-992d-4346ac687caeimage image

image image image image image 1 of 5,011

ចំនួនអ្នកទស្សនា
  • 2
  • 1,187
  • 745
  • 8,911,563

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More