សមត្ថកិច្ចខណ្ឌសែនសុខនៅតែបន្តអនុញ្ញាតិអោយមានល្បែងបក្សីកីឡា ខណៈខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឬស្សី បង្ក្រាបស្ទើរគ្មានសល់(video)
ភ្នំពេញ ៖ ថ្ងៃនេះខណ្ឌនានាបានបើកប្រតិបត្តិការណ៍បង្ក្រាបល្បែងជល់មាន់ភ្លូកទឹកភ្លូកដី ជាក់ស្តែងនៅថ្ងៃទី ព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៦នេះ អធិការនគរបាលខណ្ឌឬស្សីកែវ ធ្វើការបង្ក្រាបឃាត់ខ្លួនមនុស្ស៦នាក់ នៅចំណុចទីតាំងសង្វៀនជល់មាន់ចល័តមួយកន្លែង ស្ថិតនៅ ផ្លូវរថភ្លើង ក្រុមទី០១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ចំណែកមនុស្ស៩នាក់ទៀតពាក់ព័ន្ធល្បែងជល់មាន់ នៅខណ្ឌពោធិ៍សែនជ័យម្តងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីវេលាម៉ោង១២ថ្ងៃត្រង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចទីតាំងសង្វៀន ជល់មាន់មួយកន្លែងស្ថិតនៅក្នុងដីឡូត៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ។
ដោយឡែកខណ្ឌសែនសុខ ហាក់ពុំសូវស្ទុះស្ទារបង្ក្រាបទេ ព្រោះរាល់ការបង្ក្រាបនៅតែមានការយឺតយ៉ាវ ទំរាំឈានដល់ការបង្ក្រាប បងៗញៀនបក្សីកីឡាបានជម្លៀសខ្លួនអស់ដោយសុវត្ថិភាព។ ពលរដ្ឋសួរថា ខណ្ឌគេធ្វើបាន ហេតុអ្វីខណ្ឌសែនសុខធ្វើមិនបាន?
បងៗសមត្ថកិច្ចខណ្ឌសែនសុខ មេត្តាមើលទីតាំងចាស់ ជល់មាន់ដ៏ធំមួយកន្លែង ដូចធ្លាប់ស្គាល់ស្រាប់ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កំពុងបើកដំណើរការ បើកលេងជល់យ៉ាងគគ្រឹកគ្រេងគ្មានការបង្ក្រាប តិចលោកដាក់ខែទេដឹង។
https://www.youtube.com/watch?v=t4-quRP-hh8&feature=youtu.be