ឃាត់ខ្លួនមនុស្សម្នាក់ដកហូតថ្នាំញៀន៦កញ្ចប់ធំតូច

កណ្តាល៖ នៅក្នុងផ្ទះសំណាក់ស្រីនី បន្ទប់លេខ ១០៦ ស្ថិតនៅ ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សារទុកគ្រឿងញៀន ដោយដកហូតថ្នាំញៀនចំនួន ៦កញ្ចប់(តូច០៥កញ្ចប់.ធំ០១កញ្ចប់) កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២០ ខែសីហាឆ្នាំ២០១៦។

 

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ សាំង ណែត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ក្នុងនោះសមត្ថកិច្ចបានដកហូតផងដែរនូវកាបូបដាក់ប្រាក់ពណ៌ ខ្មៅ ០១ប្រាក់ខ្មែរ ៥.៥០០ (ប្រាំពាន់ប្រាំរយរៀល)កញ្ចប់បារី MevIus ដបសំរាប់ជក់០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក។

 

ប្រភបដដែលបានបន្តថានៅពេលវេលាខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមសហការជាមួយកម្លាំងព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍ តាខ្មៅ ទទួលព័ត៌មានថា មានជនសង្ស័យម្នាក់កំពុងប្រើប្រាស់ថ្នាំនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ ហើយក៏បានធ្វើការចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យជាមួយថ្នាំញៀនបានតែម្តង យកមកធ្វើការសាកសួរនាំ ដើម្បីបន្តចាត់ការទៅតាមនីតិវិធី។

3

 

  1 of 5,006

ចំនួនអ្នកទស្សនា
  • 0
  • 1,248
  • 1,997
  • 8,907,922

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More