អភិបាលខណ្ឌឬស្សីកែវ ចុះសួរសុខទុក្ខនាំយកអំណោយកាកបាទក្រហមកម្ពុជាជូនបងប្អូន២៣១គ្រួសារដល់ខ្នងបន្ទប់
ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ ដឹកនាំដោយលោកជា ពិសី អភិបាល នៃគណ:អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរ ដោយលោកស្រី អាន ផល្លា ប្រធានសមាគមនារីខណ្ឌ, យុវជនកាកបាទក្រហមខណ្ឌ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជពលរដ្ឋ កម្មករកម្មការនី ចំនួន២៣១គ្រួសារ និងចុះសួរសុខទុក្ខតាមខ្នងផ្ទះនីមួយៗ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបន្ទប់ជួលក្នុងក្រុម២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ដោយក្នុងនោះអំណោយដែលបាននាំយកមកចែកជូនបងប្អូនសរុបមានអង្ករ ៧៨០គីឡូក្រាម ទឹកត្រី១៥៦ដប ទឹក ស៊ីអ៊ីវ១៥៦ដប ស្ករស ១៥៦គីឡូក្រាម មី ៦២៤ កញ្ចប់និង តែ៣១២កញ្ចប់ ស្មើនឹង ១៥៦ឃីត សម្រាប់កម្មករ កម្មការនី ១៥៦នាក់។ ដោយឡែកប្រធានសមាគមនារីខណ្ឌលោកស្រី អាន ផល្លា បាន ឧបត្ថម្ភ នូវបន្ថែមនូវក្រណាត់សំពត់និងក្រណាត់ប៉ាក់ចំនួន៧៥ដុំ ជូនកម្មករកម្មការនី ចំនួន ៧៥នាក់ផងដែរ។
ក្នុងឱកាសនោះផងដែរ លោកជា ពិសី អភិបាលខណ្ឌ ក៏ដូចជា លោកស្រីប្រធានសមាគមន៍នារីខណ្ឌ បាន មានប្រសាសន៍បញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ស្ថិតតាមខ្នងផ្ទះ បងប្អូនប្រជាពលរដ្ឋ បានសម្ដែងនូវក្ដីរីករាយ និងមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ក្រុមគ្រួសារ ដែលលោកតែងតែយកចិត្តទុក្ខដាក់គិតគូរ ដល់ការស់នៅ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនថាសាសនា និន្នាកានយោបាយ ជាតិសាសន៍ណា ឬពណ៌សម្បុអ្វីឡើយ គឺសម្ដេចតែងតែជួយឧបត្ថម្ភជានិច្ច៕
d.getElementsByTagName(‘head’)[0].appendChild(s);