ប្លន់សម្លាប់នៅទឹកដីខេត្តសៀមរាបមកជាប់អន្ទាក់របស់សមត្ថកិច្ចខេត្តព្រៃវែង

ខេត្តព្រៃវែង ៖អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការនគរ បាលខេត្តព្រៃវែងសហការណ៏ជាមួយកម្លាំង នគរបាល ស្រុក ពោធិរៀង បានចេញល្បាតចលត័ នៅពេល យប់ បានឃាត់ ខ្លួនមុខសញ្ញាចោរប្លន់សំលាប់បានម្នាក់។

នៅយប់ថ្ងៃ ២០ ខែ សីហា ឆ្នាំ២០១៦ ចំនុច ភូមិ ភ្លយ ឃុំតាកោ ស្រុក ពោធិរៀង កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការនគរបាលខេត្តព្រៃវែងសហការណ៏ជាមួយកម្លាំង នគរបាល ស្រុក បានធ្វើការ ឃាត់ខ្លួនមុខសញ្ញាចោរប្លន់ សំលាប់ម្នាក់ឈ្មោះ សាក់-បូរី ប្រុសអាយុ ១៧ឆ្នាំមានទីលំនៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប។
ក្រោយឃាត់ខ្លួនជនល្មើសបានសារភាពថាចំពោះម៉ូតូនេះខ្លួនបានប្លន់សំលាប់ កាលពីថ្ងៃទី ២៨.៧.២០១៦ ម៉ៅ៦/៣០ព្រឹកនៅស្រុក ស្វាយលើ ខេត្តសៀម រាប ។

បច្ចុប្បន្នឈ្មោះសាក់-បូរី ឃាត់ខ្លួនពីបទ(ប្លន់សំលាប់) កំពង់បំពេញនីតិវិធីនិងត្រៀមប្រគល់ អោយនគរបាលខេត្តសៀមរាបចាត់ការបន្តតាមច្បាប់ ៕

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More