រង្វាន់និងផ្តល់ជូនច្រើនសន្ធឹកសន្ធាប់សំរាប់សិស្សានុសិស្សប្រលងជាប់និទេ្ទសA ពីឯកឧត្តម យន្ត មីន និងលោកជំទាវ

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ៖ ថ្ងៃស្អែកជាថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ខ្ញុំនិងភរិយាសូមជូនពរឱ្យក្មួយៗដែលជាបេក្ខជនទាំងអស់ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។សូមក្មួយៗកុំមានការបារម្ភហួសហេតុដែលនាំអោយប៉ះពាល់ដល់ស្មារតីនៅពេលប្រលង ហើយក៏មិនត្រូវលួចបើកមើល រឺបំពានបំរាមផ្សេងៗក្នុងពេលប្រលងដែលខុសនឹងវិន័យរបស់ក្រសួងផងដែរ។ ត្រូវយើងចាំថាអ្នកចេះពិតនឹងជាប់ដែលនាំមកនៅកិត្តិយសដល់ខ្លួនឯង គ្រួសារ សាលា និងខេត្តយើងទាំងមូល។

ដើម្បីជាការលើកទឹកចិត្ត បើក្មួយៗទទួលបាននិទេ្ទសA ខ្ញុំនឹងជូនរង្វាន់នូវកុំព្យូទ័រយួរដៃ១គ្រឿង និងម៉ូឌឹម អ៉ីនធឺណេតចំនួន១ ដើម្បីជួយសម្រួលដល់ការសិក្សាបន្តរបស់ក្មួយៗនៅថ្នាក់មហាវិទ្យាល័យ។

សូមអរគុណ!

14054000_1753680374899284_7987457575051249524_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More