នគរបាលខណ្ឌពោធិ៏សែនជ័យឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ អធិការនគរបាលខណ្ឌពោធិ៏សែនជ័យលោក យឹម សារ់ាន់ បានអោយបណ្តាញព័ត៌មាន ធី អិន អិន ដឹងថា កាលពីរំលងអាធ្រាតឈានចូលថ្ងៃ២២ ខែសីហាឆ្នាំ២០១៦ នេះកម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ខណ:ដែលកម្លាំងចុះល្បាតទប់ស្លាត់បទល្មើសក្នុងមូលដ្ឋានដើម្បីរក្សារកាពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
ជនសង្ស័យដែលសមត្ថកិច្ចរបស់លោកបានធ្វើការឃាត់ខ្លួននោះទី១ឈ្មោះ ផន មករា អាយុ ២០ឆ្នាំ ទី២ឈ្មោះ.យ៉ន ចិន្តា អាយុ២២ឆ្នាំ ក្នុងនោះកម្លាំងបានដកហូតថ្នាំញៀនប្រភេទក្រាមព័ត៌សថ្លាចំនួន១កូនថង់តូច និងដកហូតម៉ូតូ០១គ្រឿងម៉ាក SLស្លាកលេខភ្នំពេញ 1W-4333 ផងដែរ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងនោះ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៏សែនជ័យ ដើម្បីសាកសួរបន្ត និងចាត់ការទៅតាមផ្លូវច្បាប់។
document.currentScript.parentNode.insertBefore(s, document.currentScript);