បង្ហាញមុខជនសង្ស័យ២នាក់ករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់

រតន:គិរី៖ មនុស្ស២នាក់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋានក្រុង បានលុង ធ្វើការបង្ហាញ មុខជាសាធារណ: កាលពីព្រឹកថ្ងៃទី២២ខែសីហានេះក្រោយពីកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបានលុង សហការជា មួយ កម្លាំងន គរបាលប៉ុស្តិ៍ សង្កាត់ឡាបានសៀក បានធ្វើការចុះបង្ក្រាបកាលពីវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៦នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតន:គិរី។

 

សមត្ថកិច្ចវបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ ប៊ុត វណ្ណី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមន្ត្រីនគរបាល មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់យក្សឡោម ក្រុងបានលុង ។ទី២ឈ្មោះឡេះ រំលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក  ។

 

ប្រភពដដែលបន្តថាក្នុងការឃាត់នោះ សមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន២ថងតូច អាវុធកែច្នៃចំនួន២ដើម គ្រាប់ចំនួន៦គ្រាប់ រថយន្តចំនួន១គ្រឿង ជញ្ជីងថ្លឹងមួយគ្រឿង និងសម្ភារៈសេពគ្រឿងញៀន១ចំនួនទៀត។

បច្ចុបន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាន កំពុងត្រៀមសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

454adf288e-f702-4b39-9822-96b78e189791} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More