តូចចិត្តរឿងអី អា ក នឹងកាំបិតបុ័ងតោ ឈាមហូរកក្លាក់
ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់មិនដឹងតូចចិត្តរឿងអី យកកាំបិតបុ័ងតោ អា ក ប៉ុនប៉ងសម្លាប់ខ្លួនឯង បណ្តាលឲ្យរងរបួសដាច់បំពង់ ក កម្រិតធ្ងន់ ត្រូវបានក្រុមឆ្មាំយាមកាមចំការកៅស៊ូជប់ឃើញទាន់ នាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ។ ហេតុការណ៏ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលា ម៉ោង៣និង៣០នាទីរសៀល ថ្ងៃទីថ្ងៃ២២ ខែសីហាឆ្នាំ២០១៦ ស្ថិតក្នុងរោងលក់ទឹកអំពៅមួយកន្លែង នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកវរៈសេនីយ៍ ឡុង សារិន បានអោយដឹងថាបុរសដែលមិនស្តាយជីវិតរូបនោះ មានឈ្មោះ រស់ សុផុន ហៅតុល ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅនៅភូមិ ១០៨ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកបន្តថាបើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងផងដែរថា ជនរងគ្រោះជាបុរសពោះម៉ាយ មានជម្ងឺសសៃប្រសាទ ធ្លាប់ផឹកទឹកអាស៊ីត និងធ្លាប់អា ក ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដងមកហើយដែរ កាលពីអំឡុងខៃសីហាក្នុងឆ្នាំ២០១៥ ក្នុងឆ្នាំមុន តែមិនបានសម្រចត្រូវគេជួយសង្គ្រោះទាន់ពេល ហើយរហូតមកដល់ថ្ងៃនេះស្រាប់តែអា ក ប៉ងសម្លាប់ខ្លួនទៀត ។
ទោះយ៉ាងណា រហូតមកទល់ពេលនេះគេពុំទាន់ដឹងនៅឡើយទេថា វាសនាបុរសរូបនេះនឹងជួបគ្រោះដល់បាត់បង់ជីវិត ឬក៏យ៉ាងណា៕