សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងចូលបុណ្យសពកុមារបីនាក់បងប្អូនស្លាប់ដោយលង់ទឹក នៅខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ មាស សន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព កុមារបីនាក់បងប្អូន ដែលបានទទួលមរណភាពដោយលង់ទឹក ភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

នាឱកាសនោះ លោកជំទាវបានមានប្រសាសន៍ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ លោកកែវ ផល្លី អាយុ ៤៦ឆ្នាំ ជាមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិ អង្គរជុំ និងលោកស្រី ជាឪពុកម្តាយរបស់សពកុមារទាំងបីនាក់ខាងលើ ចំពោះការបាត់បង់កូនៗជាទីស្រឡាញ់ និងមិនអាចវិលវិញជារៀងរហូត។ លោកជំទាវ ក៏បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពកុមារទាំងបីនាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គ្រឿងបរិភោគ និងថវិកាចូលរួមបុណ្យសពរួមមាន ៖ ថវិកា ៥លានរៀល អង្ករ ១០០គីឡូក្រាម មី ៤កេស ទឹកក្រូច ៤កេសនិងទឹកបរិសុទ្ធ ១០យួរ។ ដោយឡែកលោកជំទាវ មាស សន ថវិកា ២សែនរៀល លោកជំទាវ យក់ ម៉ានី ថវិកា ១សែនរៀលនិងលោកជំទាវ ញឹុក សុីម ថវិកា ១សែនរៀលផងដែរ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចប្រឡាយទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលបណ្តាលឱ្យមានក្មេងប្រុសស្រីចំនួន ០៥នាក់ (ក្នុងនោះ ០៤នាក់ជាបងប្អូនបង្កើត) បានលង់ទឹកជម្រៅ ៤ម៉ែត្រកន្លះ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ក្នុងនោះបណ្ដាលឱ្យក្មេងចំនួន ០៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណៈក្មេង ០២នាក់ទៀត ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ៕

13939428_291990531194260_4714182841151270101_n 14022258_291990537860926_3036014140969609957_n 14067681_291990631194250_1282087516365819257_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More