(video)សហជីបស្មារតីកម្មករខ្មែរញ៉ុះញ៉ង់ឲ្យកម្មកករធ្វើកូតកម្ម ធ្វើឲ្យ កម្មកររោងចក្រ ដុងប៊ូ សាំមីតប្រមូលផ្ដុំគ្នា ប្រឆាំងតវ៉ាវិញ

ភ្នំពេញ ៖ កម្មករកម្មការីទូទាំងរោងចក្រ ដុង ប៊ូសាំមីត នាំគ្នាប្រឆាំងប៉ះបោរ តវ៉ាជាមួយ សហជីពខាងក្រៅដែល តវ៉ាទាមទារឲ្យកម្មករធ្វើកូតកម្មឈប់ធ្វើការ ដោយសារ កម្មការនី២នាក់ ត្រូវបាន ក្រុមហ៊ុនរំសាយ កន្លងមក តែមិនបានសម្រេច បន្ទាប់ពីកម្មករទូទាំងរោងចក្រមិនចូលរួម ធ្វើឲ្យភាគីសងខាង ម្ខាងសម្រែកតាមឃោសនាស័ព្ទ ម្ខាងទៀត កាន់បដា បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខរោងចក្រ ដុងប៊ូសាំមីត ផ្លូវបេតុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បើតាមការឲ្យដឹងពីរដ្ឋបាលបានប្រាប់ថា រោងចក្រខាងលើ មានកម្មករសរុប១០០០នាក់ ស្រី៨០០នាក់ ដោយឡែក កម្មកររូបណា ចប់កុងត្រា ក្រុមហ៊ុនមិនបន្តការងារទៀតឡើយ ហើយទូទាត់ជូនពួកគាត់ ក្នុងហេតុផល រោងចក្រ ពុំសូវបានការងារធ្វើ ក៏ដោយសារ អត់មានអ្នកទិញផលិតផល ។

តែទោះជាយ៉ាងណាក៏ដោយ កម្មការនី២រូបដែលក្រុមហ៊ុនរំសាយ រួមជាមួយ សហជីពស្មារតីកម្មករខ្មែរ តវ៉ាទាមទារ ដោយចោទប្រកាន់ថា ដកកម្មករមិនបាន ប្រកាសជូនដំណឹងជាមុន ។ ហេតុផលទាំងនេះ ត្រូវបាន រដ្ឋបាលរោងចក្រ ច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ដោយសំអាងថា កម្មការនីទាំង២នាក់ខាងលើ ចប់កុងត្រាទៅហើយ ទើបក្រុមហ៊ុនរំសាយ ហើយក៏ទូទាត់លុយ និងអនុវត្តន៍ទៅតាម លក្ខខណ្ឌការងារដែរ ។

ក្នុងហេតុការណ៍ខាងលើ ត្រូវបានកម្មករ ខាងក្នុងរោងចក្រភាគច្រើន នាំគ្នាតវ៉ាប្រឆាំង ត តបជាមួយ អ្នកតវ៉ាខាងក្រៅវិញ ។ ដោយឡែក មានកម្មការនីមួយរូប បានសម្តែង មតិ ថាចំពោះរូបគាត់កាលបើក្រុមហ៊ុនបញ្ឈប់ការងារ សំខាន់ក្រុមហ៊ុនគោរពទៅតាមច្បាប់ការងារ ជាការប្រសើរ ហើយបាតុភាពកម្មការនី២រូបក្រុមហ៊ុនបញ្ឈប់នោះ ក្រុមហ៊ុនក៏បានទូទាត់ ប្រាក់ឈ្នួល ប្រាក់អត្តប្រយោជន៍ជូនពួកគាត់រួចហើយដែរ ៕

https://www.youtube.com/watch?v=c-ME4OFgC6g&feature=youtu.be 1 of 4,992

ចំនួនអ្នកទស្សនា
  • 0
  • 8
  • 2,758
  • 8,894,404

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More