លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែនបានជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០១៦លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍ថ្លែងការសរសើរចំពោះការខិតខំរបស់បងប្អូនស្ត្រី ក៏ដូចជាមន្ត្រីរាជការ នៃស្ថាប័នរបស់ខេត្ត ទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក ហើយលោកជំទាវលើកឡើងថា ការងាររបស់ស្ត្រី និងការងាររបស់គណៈចលនាមហាជននេះ គឺមានតាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ហើយការបង្កើតនេះគឺដើម្បីងាយស្រួលក្នុងការទំនាក់ទំនងគ្នា ជាពិសេសការគ្រប់គ្រង អង្គការ សហជីព ក្នុងគោរពច្បាប់ឲ្យបានល្អ។

លោកជំទាវ ម៉ែន សំអន បានលើកឡើងរម្លឹកជូនបងប្អូនស្ត្រី នៅខេត្តត្បូងឃ្មុំអំពី សង្គ្រាមបែកបាក់ពីអតីតកាល ប៉ុន្តែតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាព យ៉ាងពេញលេញនៅទូទាំងប្រទេស ជាពិសេស ជោគជ័យធំៗជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ សម្រេចបានជូនជាតិ និងប្រជាជន មានដូចជាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំ នៅទីក្រុង ទីប្រជុំជន នានាទូទាំងប្រទេស ជាពិសេស សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដ៏ល្អ។

នាពេលនោះដែល លោកជំទាវឧបនាយករដ្ឋមន្ត្រី មែន សំអន បានផ្តាំផ្ញើដល់បងប្អូនស្ត្រីទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខ របស់ប្រជាជាតិយើង។
ជាទីបញ្ចប់ លោកជំទាវ បានផ្តាំផ្ញើឱ្យបងប្អូនតំណាងស្ត្រីត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នាចាប់ពីថ្ងៃទី១កញ្ញាឆ្នាំ២០១៦ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនិងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ខាងមុខនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ជូនកាដូរបងប្អូនស្រ្តី សារុងម្នាក់១និងថវិការ៤ម៉ឺនរៀលផងដែល៕

14034700_289016434810399_32371695994762867_n 14100447_289016384810404_4835394610157465632_n

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More