ណែមចំនួនជាង១០០គីឡូក្រាម មានជាតិបូរ៉ាក ធ្វើឲប៉ះពាល់សុខភាព​​ត្រូវបានដកហូត

បន្ទាយមានជ័យ‌៖ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តខេត្តបន្ទាយមានជ័យ សហការជាមូយប៉ូលិសប្រឆាំងបទល្មើសក្រសួងនិងប៉ូលិសប្រឆាំងសេដ្ធកិច្ច កាលពីព្រឹកទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការចុះត្រួតពិនិត្យទំនិញមួយចំនួន នៅចំណុចស្ពានទឹកថ្លា ឋិតក្នុងភូមទឹកថ្លា.ក្រុងសេរីសោភណ្ឌ បានធ្វើការដកហូត ណែមមួយចំនួនជាង១០០គីឡូក្រាម ដែលមានជាតិបូរ៉ាកលក់ធ្វើឲប៉ះពាល់សុខភាព ធ្ងន់ធ្ងរផ្នែកតម្រងនោមនឹងក្រពះ។

 

ជាមួយគ្នានេះលោកបានអោយដឹងដែរថានៅចំនុចក្នុងផ្សារកូនដំរីវិញ កម្លាំងបានដកហូតទំនិញមានហួសកំណត់សុពលភាពនៃការប្រើប្រាស់ ដែលក្នុងនោះមានទឹកអាស៊ីតរូបទន្សាយ ដែលអាជីវករយកមកតាំងលក់ឲ្យប្រជាពលរដ្ធ យកប្រើប្រាស់ជំនួសទឹកខ្មេះ។

 

នៅក្នុងនោះដែរលោកបានសូមអំពាវនាវដល់ ប្រជាពលរដ្ធ ក៏ដូចអាជីករទាំងអស់សូមចេះមើល មុខទំនិញមុនទិញដាក់តាំងលក់ ឬទិញយក ទៅប្រើប្រាស់ជៀសវាងទិញនៅមុខទំនិញខូចគុណភាពដែលធ្វើឲប៉ះពាល់សុខភាព។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More