លោក អុី សុខឡេង ប្រើវិធានការក្តៅលើ “សំណង់សង់រំលោភលើចិញ្ចើមផ្លូវ”

ព្រះសីហនុ៖ នៅថ្ងៃ ២៣ សីហា ២០១៦ រដ្ឋបាលក្រុងព្រះសីហនុ បានចាប់ផ្តើមរៀបចំសណ្តាប់ធ្នាប់ ទ្រុងទ្រាយធំជាថ្មីបន្ទាប់ពីអាក់ខានតាំងពីខែមេសា ឆ្នាំ២០១៦ ដោយចាប់ផ្តើមពីផ្លូវរង្វង់មូលតោពីរផ្លូវ ឯករាជ្យ រហូតដល់វេទិកា៧មករា នឹងផ្លូវផ្សេងៗទៀតទូទាំងក្រុង។
តាមការបញ្ជាក់ពីលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានលើកឡើងថា ការចុះរៀបចំសណ្តាប់ ធ្នាប់ដោយត្រូវវាស់វែងកំណត់យកតាមប្លង់សុរិយោដីលក្ខណៈប្រព័ន្ធដែលគណៈកម្មការរដ្ឋបាលខេត្តបានសម្រេចរួច។ លោកបន្តទៀតថា៖ កន្លងមករដ្ឋបាលក្រុង ធ្លាប់បានចុះរៀបចំសណ្តាប់ធ្នាប់ បានផ្លូវ ៤ខ្សែ នឹងជាលទ្ធផលមានសំណង់របាដែក និងខ្យុះ ចំនួន ២៦១កន្លែង បានសង់រំលោភលើចិញ្ចើមផ្លូវ ។
ក្នុងនោះរដ្ឋបាលក្រុង បានណែនាំឲ្យម្ចាស់រុះរើដោយខ្លួនឯងបាន១៨១កន្លែង នឹងនៅសល់៨០កន្លែង រដ្ឋបាលក្រុង នឹងបន្តណែនាំឲ្យម្ចាស់រុះរើបន្ត ។
លោកសង្កត់ធ្ងន់ថា ករណីមិនព្រមរុះរើទេ រដ្ឋបាលក្រុងនឹងប្រើវិធានការរដ្ឋបាល ចុះរុះរើដោយខ្លួនឯង ដោយមិនទទួលខុសត្រូវនូវការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិបងប្អូនឡើយ ៕

 image image image image image image image image image

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More