(Video) Internet បង្ក្រប់ល្បែងភ្នាល់ និង Live ពីកាស៊ីណូ ត្រូវអាជ្ញាធរខណ្ឌសែនសុខបន្តបោសសំអាត

ភ្នំពេញ៖ បញ្ហាភូមិ-ឃុំមានសុវត្ថិភាពជាកត្តាសំខាន់ បន្ទាប់ពីរដ្ឋាភិបាលបានដាក់បញ្ចូលឱ្យប្រើប្រាស់ផ្លូវការជាមួយគ្នានោះក្នុងចំណោគោលនយោបាយទាំង៩ចំណុចគឺបទល្មើសល្បែងសីុសងហ្គេមអនឡាញជាកត្តាសំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេចាប់អារម្មណ៍ក៍ព្រោះតែល្បែងសុីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារភ្លេចបាយភ្លេចទឹកភ្លេចការសិក្សារនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម។

ជាក់ស្តែងកាលម៉ោង០៩និង៣០នាទីរព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ ២០១៦អាជ្ញាធរខណ្ឌបានចុះបង្ក្រាបហ្គេម អនឡាញចំនួន០១ទីតាំងដែលបង្កប់ផ្នាល់បាល់ខាងក្នុងនិងធ្វើការដកហូតសម្ភារះនិងលុយមួយចំនួន ទីតាំងហ្គេមអន ឡាញ មានយី ហោ ភក្តី ណេត ២៨៨ ស្ថិតនៅផ្លូវលេខ១១ ក្រុម១ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌតំណាងលោក បុឹល កុសលអភិបាលខណ្ឌសែនសុខ លោកញឹម ភារុណ មន្ត្រីសាលាខណ្ឌ លោកប៑ិន ចន្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ ។

ម្ចាស់ទីតាំង ឈ្មោះ សាន  ភក្តី  ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរបើកទីតាំងហ្គេមនិងស្នាក់នៅផ្លូវលេខ១១ ក្រុម១ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយធ្វើការដកហូត កុំព្យូទ័រ ១១ ឈុត រួមទាំងថវិកា ២០ មុឺនរៀល។

ពលរដ្ឋក្នុងមូលដ្ឋានពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខទៅលើទីតាំងហ្គេម អនឡាញខាងលើនេះនិងសំណូមអោយលោកមេត្តាជួយបោសសំអាតទីតាំងហ្គេមអនឡាញអោយអស់ផងក្នុងខណ្ឌ សែនសុខនេះពីព្រោះនៅមានច្រើនកន្លែងទៀត។

បច្ចប្បន្នសម្ភារះហ្គេមអនឡាញខាងលើត្រូវបានដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ។

cbc561f4-f594-435a-905e-a7518f0e621c 73713835-1066-45c5-87f7-1eefacc10153 8916d137-7c2c-4fdf-acf9-9ef4c4235fc0 069faa22-0959-4833-8a21-1a11c2fd3d75 9a8d878f-aab2-4e79-81d6-0ccb37ff58a0 4b5826f6-7575-486c-b3a2-8f4b9858bdc8

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More