ទាន់កូនស្រីកំពុងនៅជាមួយប្រុសស្នេហ៍ ចាប់ដាក់រថយន្ត ផ្អើលសមត្ថកិច្ចអន្តាគមន៍ភ្លូកទឹក ភ្លូកដី
ភ្នំពេញ៖ មុននេះបន្តិច មានសេចក្តីរាយការណ៍មកថាករណីថាមានរថយន្ត ចាប់មនុស្សដាក់រថយន្តបង្ក អោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ ន៍ភ្លូកទឹក ភ្លូកដី។ ហេតុការនេះកើតឡើងនៅ វេលាម៉ោង ៩ និង៣០នាទីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ នៅចំនុច ផ្សារទួលពង្រ សង្កាត់ចោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ យឹម សារ៉ាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ ធី អិ អិន ថា ក្រោយ ទទួលបានព័ត៌មានថាមានការណីចាប់មនុស្សដាក់ចូលរថយន្ត លោកបានបញ្ជាអោយកម្លាំងរបស់លោក ចេញស្កាត់គ្រប់ច្រកល្ហក់។ លោកបញ្ជាក់បន្ថែមទៀតថា ករណីនេះមិនមែនជាករណីចាប់ជំរិតអីទេ គ្រាន់ តែឪពុកម្តាយមកនាំកូនទៅផ្ទះវិញប៉ុណ្ណោះ។
ប្រភពពីស្ត្រីត្រូវជាម្តាយបានរៀបរាប់ថា គាត់បានបាត់កូនស្រីកូនស្រីឈ្មោះ គោក ចិន្តា អាយុ១៤ មុខរបរ ជាសិស្ស បានបាត់ចេញពីផ្ទះ៤ ទៅ៥ថ្ងៃហើយ និងបានដាក់ពាក្យបណ្តឹងទៅអធិការខណ្ឌដង្កោ ហើយ បានបន្តតាមរកគ្រប់កន្លែង លុះមកដល់វេលាខាងលើក៍បានឃើញកូនស្រីកំពុងនៅជាមួយបុរសម្នាក់ មាន ឈ្មោះ ជា ភក្តី អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងនៅចំណុចខាងលើ ក៍ចាប់ដាក់រថយន្តក្នុងបំណងទៅអធិការខណ្ឌដង្កោដើម្បីដកពាក្យបណ្តឹងវិញ។