ថៅកែផ្សារថ្មីបាត់ដំបង យកផ្លូវសាធារណះ ធ្វើអាជីវកម្ម ផ្ទាល់ខ្លួន

ខេត្តបាត់ដំបង៖ ក្រុមប្រជាពលរដ្ឋ និងអាជីវករ បានសម្ដែង នូវការ ប្រតិកម្ម ជាខ្លាំង ដោយសារតែ ថៅកែផ្សារថ្មីបាត់ដំបង

យកលុយពីអាជីវករ ក្រីក្រតម្លៃខ្ពស់ និងយកផ្លូវសាធារណះ ធ្វើអាជីវកម្ម ផ្ទាល់ខ្លួន ចំណែកអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ហាក់មិនអើពើ ចំពោះរឿងននេះទេ សង្ស័យបាន ផលប្រយោជន៍ ណាមួយពីថៅកែផ្សារ។

ប្រជាពលរដ្ឋ និងក្រុមអាជីវករ បានប្រាប់អ្នកយកព័ត៌មានថា ករណីនេះ អាចអាជ្ញាធរ ក្រុងបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ផ្តល់អំណាច ទៅក្រុមហ៊ុនផ្សារ ១៣មករា ហៅផ្សារថ្មី ខេត្តបាត់ដំបង ទើបថៅកែផ្សារ យកលុយ ពីក្រុម ប្រជាពលរដ្ឋ ក្រីក្រលក់ផ្ទាល់ដី ក្នុងដំលៃខ្ពស់ ធ្វើឲ្យពួកគាត់ មិនអាច ទទួលមកបាន។

ប្រជាពលរដ្ឋ បន្ថែមថា បច្ចុប្បន្នខាង ក្រុមហ៊ុន ផ្សារ១៣មករា ហៅផ្សារថ្មី បាត់ដំបង យក លុយអ្នក លក់ផ្ទាល់ដី ក្នុងដំលៃខ្ពស់ ដោយទំហំលក់ ផ្ទាល់ដី១ម៉ែត្រ យកលុយចាប់ ពីរ៣៥០០រៀល ដល់៧០០០រៀល។ ជាមួយគ្នានេះ ខាងក្រុមហ៊ុនផ្សារ កំពុងយក ផ្លូវសាធារណះ ធ្វើអាជីវកម្ម តាមតែអំពើរចិត្ត ក្នុងនោះផ្លូវ ធ្វើដំណើរ បែជាខាង ក្រុមហ៊ុនផ្សារ យកទៅធ្វើ ជាកន្លែងទទួល ផ្ញើរម៉ូតូ បង្ករការកក ស្ទះចរាចរណ៍រាល់ ថ្ងៃតែម្តង។

eaf2b88e-9995-4226-87f4-fdd5c67e1d94d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More