ភ្ងៀវទេសចរណ៍សម្រុកទៅលេងក្នុងខេត្តមណ្ឌលគិរីមានសន្ទុះកេីនឡេីងទោះបីជាមានភ្លៀវធ្លាក់ស្ទើររៀងរាល់ថ្ងៃ

មណ្ឌលគីរី៖បេីតាមប្រភពព័ត៌មានជុំវិញបានអោយដឹងថា ក្នុងឆ្នាំ2016 នេះចំនួនភ្ងៀវទេសចរណ៍ជាតិនិង អន្តរជាតិមានការកើនឡើង បើទោះបីជាមានភ្លៀវធ្លាក់ស្ទើររៀងរាល់ថ្ងៃក៏ដោយភ្ញៀវទេសចរណ៍នៅតែបន្តមកលេង មិនរាថយនឹងអាកាសធាតុនៅរដូវវស្សាភ្ងៀងធ្លាក់។ ជាក់ស្តែងក្នុងរយះពេល៦ខែក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង8មេីុននាក់ បេីប្រៀបធៀបនិងឆ្នាំ2015 មានការកេីនឡេីងភ្ងៀសរុប ប្រមាណ 9.5% ដែលមកលេង កម្សាន្ត បែបទេសចរណ៍គ្រួសារ ក្រុមហ៊ុន ចំណែកជនបរទេសវិញ គឺគាត់ ចូលចិត្តរបៀបទេសចរណ៍បែបការផ្សងព្រេង ដេកក្នុងព្រៃ ការដេីរមេីលសត្វក្នុងព្រៃ ស្វែងរកអ្វីថ្មី បែបមនុស្សរស់ក្នុងព្រៃភ្នុំ-ល-។

បេីតាមសម្ដីរបស់លោកប្រធានមន្ទីរព័ត៌មានខេត្តលោក ងិន សុវិមាន បានប្រាប់ខាងភ្ងាក់ងារសារព័ត៌មានប្រចាំខេត្ត ឲ្យដឹងថា កត្តាដែលជម្រុញឲ្យខេត្តមណ្ឌលគិរីមួយនេះ មានភ្ញៀវទេសចរណ៍កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ដោយសារតែខេត្តមណ្ឌលគិរីជាខេត្តមួយមានសក្កានុពលខាងវិស័យទេសចរណ៍ មានផ្លូវល្អដែលតភ្ជាប់ពីស្រុកស្នូលខេត្តក្រចេះកាត់ខេត្តមណ្ឌលគិរីរហូតទៅដល់ខេត្តរតនគិរី ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទសចរណ៍មកលេងខេត្តមណ្ឌលគិរីហើយចង់បន្តទៅលេងខេត្តរតនគិរីទៀត មានសេវាកម្មទេសចរណ៍ ផ្ទះសំណាក់ សណ្ឋាគារ រមណីដ្ឋាន និងកន្លែងកម្សាន្តជាច្រើន ដូចជា រមណីដ្ឋានវប្បធម៌ភ្នំដោះក្រមុំ រមណីដ្ឋានសមុទ្រឈើ ទឹកជ្រោះដំណាក់ស្តេច ជាពិសេសទឹកជ្រោះប៊ូស្រាដែលភ្ញៀវទេសចរណ៍តែងតែរំពឹងចង់មកកម្សាន្តជារៀងរាល់ឆ្នាំ។

សំរាប់ខេត្តមណ្ឌលគិរី គឺមានមគ្គុទេសទេសចរណ៍ ដែលបានទទួលការបណ្ដុះបណ្ដាលជំនាញ វគ្គមគ្គុទេសតំបន់ បានចំនួន17 នាក់ ដេីម្បីបំរេីខាងសេវ៉ាកម្ម ដឹកនាំភ្ងៀវកំសាន្ត និង រៀបចំសេវ៉ាកម្មផ្សេង។ លោក សាត ចិន្ដា ជាមគ្គុទេស ផ្នែកភាសារ អង់គ្លេស និង ភាសារជាតិ បានរាយរាប់ប្រាប់ពីរភ្ងៀវទេសចរណ៍ ក្នុងម្នាក់ គឺសំខាន់នាស់សំរាប់ កាងារ ទេសចរណ៍ ពីព្រោះ គាត់បានផ្ដល់ជាកាងារផ្ដល់ប្រាក់ ចំនូលចូលដល់ក្រុមកាងារអ្នកប្រកបខាងវិស័យទេសចរណ៍រួមមាន សេវ៉ាកម្ម ផ្ទះសំណាក់ អាហារដ្ធាន ដឹកជញ្ជូន ទំនិញផ្សេងៗ ផងដែរ លោកបានបញ្ចាក់ថាសំរាប់ទំនាក់ទំនងដេីម្បីរៀបចំដំណេីរកំសាន្តអាចទសក់ទងតាមលោក ផ្ទាល់ ជាមគ្គុទេសប្រចាំតបន់បាន តាមលេខ 08897 444 89។ ចិន្ដា

photo_2016-08-25_04-27-27 photo_2016-08-25_04-27-32 photo_2016-08-25_04-27-39 photo_2016-08-25_04-27-45 photo_2016-08-25_04-27-53 photo_2016-08-25_04-28-05 photo_2016-08-25_04-28-10 photo_2016-08-25_04-28-18

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More