(Video) ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញពីហាងផឹកសុីបើករថយន្តបុករង្វង់មូលមុខសាលាខេត្តរងរបួស

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង២១ៈ២៥នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ លោក ជួន វណ្ណះ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យបានរងរបួសធ្ងន់ខណះដែលចេញពីហាងផឹកសុីហើយបើករថយន្តលឿនបុកជាមួយរង្វង់មូលមុខសាលាខេត្តពេញទំហឹង។ នៅមុនពេលកើតហេតុគឺរថយន្ត luxis៣៣០ ពណ៌សពាក់ស្លាកលេខ០០៨៩ បើកបរយ៉ាងលឿនក្នុងទិស ដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុស្រាប់តែរថយន្តបានបុកជាមួយរង្វង់មូលពេញទំហឹងលាន់ស្នូរដូចជារន្ទះបង្កជាការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះមកចោមរោមមើល។

ក្រោយកើតហេតុបន្តិចកម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោក អ៊ុំ សុផល បានចុះមកដល់កន្លែងកើតហេតុហើយនាំយកលោកចៅក្រមរូបនោះទៅកាន់មន្ទីរពេទ្យឯកជនទេវិន្ទភ្លាមៗដើម្បី ជួយសង្គ្រោះបន្ទាន់រីរថយន្តដែលរងការខូចខាតធ្ងន់ធ្ងូរត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត។ សុវណ្ណ

image image

fff64864-cd5e-46b6-9cd4-1ca712452927

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More