លោកចោរថាលួចមុនៗគេមិនវាយទេ តែពេលនេះត្រូវឈឺខ្លួន

បន្ទាយមានជ័យ៖ ចោរសកម្មខាងលួចម្នាក់ត្រូវបានអាជីវករក្នុងផ្សារព័ទ្ធចាប់បានមុននឹងប្រគល់អោយសមត្ថកិច្ច លោកចោររូបនោះត្រូវបានក្រុមអាជីវករ និងប្រជាពលរដ្ឋក្នងផ្សារស្វាគមន៏ម្នាក់១ដៃ១ជើងស្ទើរទ្រមខ្លួនរួចទៅហើយ បន្ទាប់ពីរូបគេធ្វើសកម្មភាពលួចខោចំនួន២ របស់អាជីវករនៅតូបមួយក្នុងផ្សារ នៅពេលម្ចាស់ខោដឹងព្យាយាមរត់តែគេចមិនរួច ព្រោះអាជីវករក្នុងផ្សារស្រែកថាចោរៗ ផ្អើលនាំគ្នាព័ទ្ធចាប់បានតែម្តង។ ហេតុការណ៌នេះ បានកើតឡើង នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិ បាលិលេយ្យ ១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៥ខែសីហា២០១៦នេះ។

សេចក្តីរាយការណ៏បានអោយដឹងថាជនសង្ស័យរូបនោះមានឈ្មោះកែវ ណារៀម ភេទប្រុស អាយុ២៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងស្នាក់នៅក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត។

ប្រភពបន្តទៀតថា នៅក្នុងហេតុការណ៏ខណ:ដែលសាកសួរទៅលើជនសង្ស័យក្រោយឃាត់ខ្លួនបានហើយនោះ ទើបគេដឹងថាជននេះមានជម្ងឺធ្លាប់វះពោះ២ដង មិនអាចធ្វើការធ្ងន់បាន ម្យ៉ាងដោយសារក្រីក្រ ទើបសម្រេចចិត្តគិតខ្លីដើរលួចតែម្តងទៅ ហើយការលួចនេះមិនមែនទើបតែម្តងនោះទេ ដោយរូបគេបានសារភាពថាបានលួចបាន ៣ទៅ៤ដង តែពេលខ្លះម្ចាស់គេទាន់ឲ្យវិញក៏មានដែរ មិនបានធ្វើបាបវាយនោះទេ ដោយសារតែក្តីអាណិត។

ទោះជាយ៉ាងនេះក្តី ជនសង្ស័យត្រូវបានសមត្ថកិច្ចដឹកតាមម៉ូតូទៅប៉ុស្តិ*រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែតដើម្បីសាកសួរបន្ត និងចាត់ការទៅតាមផ្លូវច្បាប់៕

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More