រាស្ត្ររងទុក្ខរាប់ឆ្នាំ ធ្វើដំណើរកាត់ផ្លូវអូឌឹម តែលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ពុំទាន់ដោះស្រាយបាន
ភ្នំពេញ ៖ប្រជាពលរដ្ឋសូមសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយសំរួល កំណាត់ផ្លូវបេតុង១ខ្សែរបំបែកចេញពីផ្លូវអូឌឹម កប់ស្រូវដែលមាន ប្រវែងជាង៦ពាន់ម៉ែត្រព្រំប្រទល់ ភូមិអង្គតាកូវ ភូមិជម្រៅ ភូមិធ្លកដែលស្ថិត នៅក្នុង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។
កំណាត់ផ្លូវខាងលើ ទទួលរងការខ្ទេចខ្ទាំខូតខាត ស្ទើរតែទាំងស្រុងទៅហើយ អស់រយះពេល ជាច្រើនខែច្រើនឆ្នាំពុំមានការជួសជុលឡើយ រហូតមកដល់ពេលនេះ ខណៈដែលរដូវភ្លៀងធ្លាក់ចូលមកដល់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើរដំណើរឆ្លងកាត់ ឬពលរដ្ឋ ប្រើប្រាស់កំណាត់ផ្លូវខាងលើ ជាចាំបាច់ កើតក្តីព្រួយបារម្មណ៍ដែលជនលិចបែកភក់ជ្រាំរាល់រដូវភ្លៀងធ្លាក់ ។
តាមប្រជាពលរដ្ឋ ប្រើប្រាស់ កំណាត់ផ្លូវខាងលើជាប្រចាំ បានប្រាប់ឲ្យដឹងថា ផ្លូវមួយខ្សែដែលបំបែកចេញពីផ្លូវអូឌឹមកប់ស្រូវ សង្កាត់គោករការ ចូលទៅភូមិអង្គតាកូវ ភូមិជម្រៅ ភូមិធ្លក សង្កាត់គោករការ កំណាត់ផ្លូវបេតុងនេះ ទទួលរងការខូចខាត ជាច្រើន ខែឆ្នាំមកហើយ ដោយសារ រថយន្តដឹកដី តូចធំ លើសទម្ងន់ បើកបរឆ្លងកាត់ ទាំងយប់ទាំងថ្ងៃ ហើយក៏ជាផ្លូវ ប្រជុំទៅដោយ មធ្យោបាយ យានជំនិះឆ្លងកាត់ច្រើន ទើបបង្កងាយ រងខូចខាត ។
ប្រជាពលរដ្ឋបានឲ្យដឹងថា អស់ជាច្រើនឆ្នាំមកហើយ មិនទាន់ឃើញមាន អាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធណាមួយ ធ្វើការជួសជុលឡើយ ទុកឲ្យកំណាត់ផ្លូវមួយខ្សែរនេះក្លាយជា ជង្ហុកជ្រៅ ទួលខ្ពស់ មានការលំបាកដល់ អ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ហើយអ្វីដែល ប្រជាពលរដ្ឋ កាន់តែកើតក្តីព្រួយបារម្មណ៍នោះ នៅពេលដែលរដូវភ្លៀងធ្លាក់ ចូលមកដល់កំណាត់ផ្លូវមួយខ្សែនេះប្រាដកជា ត្រូវបានជន់លិច ពោរពេញទៅដោយ ទឹក ល្បាប់ ភក់ជ្រាំ រឹតតែជួបការលំបាក ខណៈដែល ពលរដ្ឋ ចំនួនច្រើន តម្រូវការចាំបាច់ប្រើប្រាស់ កំណាត់ផ្លូវនេះ តែបើរដូវប្រាំងរាំង ស្ងួតវិញ នោះមិនជាបញ្ហាចោទប៉ុន្មានទេ យានជំនិះ អាច បើកបរឆ្លងកាត់បាន តែរដូវ ភ្លៀងធ្លាក់ សឹងយកទូក មកអុំឆ្លងកាត់បានទៅហើយ ។
បញ្ហាដោយសារកំណាត់ផ្លូវមួយខ្សែខាងលើនេះ ខណៈដែលរដូវភ្លៀងចូលមកដល់ ជាក្តីកង្វល់របស់ពលរដ្ឋ។ ទន្ទឹមនឹងនេះពលរដ្ឋ សំណូមពរផងដែរ ដល់អាជ្ញារគ្រប់លំដាប់ថ្នាក់ មេត្តាជួយសម្រួល បើមិនបានចាក់បេតុងឡើងវិញទេ បានត្រឹមឈូសឆាយ ពង្រាបឲ្យស្មើ ការពារកុំឲ្យទឹកភ្លៀងជន់លិចក៏បានដែរ កាលបើកន្លងមក ពលរដ្ឋ ធ្លាប់បានរាយការណ៍ និងសំណូមពរ អាជ្ញាធរ រួចមកហើយដែរ តែពុំមានដំណោះស្រាយជូនពលរដ្ឋហាក់មិនដឹងមិនឃើញ ៕ កែវ ឈីម