រេពេញផ្លូវបុករថយន្តខ្ទាតខ្ទេច បែកឈាមហូរបញ្ជូនទៅសង្គ្រោះភ្លាមៗ

 

ភ្នំពេញ៖បុរសម្នាក់សង្ស័យនៅសល់ជាតិស្រវឹងពីយប់ដល់ព្រឹកឡើងជិះម៉ូតូរ៉េពេញផ្លូវទៅបុករថយន្តដឹកថ្មចំពីមុខពេញទំហឹងដួលបែកក្បាលសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ធ្ងរ។  ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦តាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃស ខាងកើតសង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសរូបនេះជិះម៉ូតូម្នាក់ឯងម៉ាកសង់សេរីចាស់ពណ៌ព្រីងទំ ពាក់ស្លាកលេខ ជ.៧៤៩១.ភព.១ ហើយជិះរ៉េពេញផ្លូវពេលនោះក៏មានប្រជាពលរដ្ឋក៏ដូចជាអ្នកកំពុងធ្វើដំណើរបានយកទូរស័ព្ទថតពីសកម្មភាពរបស់គាត់បើកម៉ូតូរហូតដល់ចំណុចកើតហេតុជាក់ស្ដែង ខណៈគាត់ជិះម៉ូតូទៅមុកចំពីមុខរថយន្តម៉ាកFUSOពាក់ស្លាកលេខ ភ្នំពេញ ៣A.៧០៨៣ ហើយក៏ដួលម៉ូតូបោកក្បាលទៅនិងថ្នល់សន្លប់ស្ដូកស្ដឹងភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយសហការជាមួយជំនាញធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ៕ដោយ៖អាត ចន្ធូ

Fotor_147228170957899IMG-20160827-WA0058 IMG-20160827-WA0055}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More