បន្តពីយប់ចូលដល់ព្រឹកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះយកលទ្ធផលអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋដល់កន្លែងធ្វើអាជីវកម្ម

ភ្នំពេញ៖ សកម្មភាពបន្ថែមនាព្រឹកថ្ងៃទី២៧ ខែសីហាឆ្នាំ ២០១៦នេះ របស់នគរបាលខណ្ឌឬស្សីកែវ បន្តចុះចែក

អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ទីកន្លែងធ្វើអជីវកម្មក្នុងផ្សារ។

ដោយយល់ឃើញថាប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការដែលរស់នៅក្នុងភូមិសង្កាត់បណ្តាខណ្ឌឬស្សីកែវ  ទាំង៦ មួយចំនួនជាប់បំពេញអាជីវកម្មដើម្បីជីវភាពគ្រួសារ និងមន្ត្រីរាជការជាប់បំពេញការងារពុំទាន់ឆ្លៀតឱកាស មកយកលទ្ធផលអត្តសញ្ញាណប័ណ្ណដែលបានធ្វើរួច ដូចនេះហើយទើបអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ យល់អំពីទិដ្ឋភាពខាងលើបានដឹកនាំកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៏ចុះយកមកប្រគល់ជូនដល់ទីកន្លែងធ្វើអាជីវកម្ម។

ប្រជាពលរដ្ឋអបអរ និងថ្លែងអំណរគុណ អំពីសកម្មភាពនគរបាលខណ្ឌឬស្សីកែវដែលខិតខំបម្រើប្រជាពលរដ្ឋ។

 

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More