នគរបាលប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពារឃាត់ខ្លួនមុខសញ្ញាម្នាក់ដកហូតថ្នាំញៀន៣កញ្ចប់

ភ្នំពេញ៖ មុខសញ្ញាគ្រឿងញៀនម្នាក់ត្រូវបានឃាត់ខ្លួន ដោយ កំលាំងផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ឬស្សីកែវនិងប្រជាការពារឬស្សីកែវ ដោយដកហូតបានថ្នាំញៀនចំនួន ០៣កូនថង់ កាលពីវេលាម៉ោង២និង៣០នាទីអាធ្រាត ថ្ងៃតី២៧ខែសីហា ឆ្នាំ២០១៦នេះ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្រុមទី២ភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នាយប៉ុស្តិ៍ឬស្សីកែវ លោកតូច គឹមសុង បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ជាមុខសញ្ញាម្នាក់ដែលកម្លាំងបានតាមដានស្រាវជ្រាវកន្លងមក  ព្រោះ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីរដងមកហើយ មិនតែប៉ុណ្ណោះមុខសញ្ញានេះផងដែរ តែងតែធ្វើសកម្មភាពកណ្តាលអាធ្រាតដើម្បីធ្វើការចែកចាយ។

នាយប៉ុស្តិ៍ឬស្សីកែវ បានអោយដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ឃឿន ចាន់វាសនា ហៅអាចារ  មានទីលំនៅផ្ទះលេខ៤២ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ក្រោយឃាត់ខ្លួននិងសសកសួរ នគរបាលប៉ុស្តិ៍ឬស្សីកែវ បានបញ្ជូនជនសង្ស័យរូបនេះ មកកាន់អធិការដ្ឋានខណ្ឌរស្សីកែវ ដើម្បីបន្តចាត់ការទៅតាមនីតិវិធី។

IMG-20160827-WA0015 IMG-20160827-WA0017

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More