ស្លឹកត្របែកអាចបញ្ចប់ការជ្រុះសក់ និងធ្វើឱ្យសក់ដុះឡើងវិញច្រើនជាងមុន
ស្លឹកត្របែកមានសម្ថភាពដ៍អស្ចារ្យសម្រាប់ការពារមិនឲ្យជ្រុះសក់ និងការបាត់បង់សក់។ស្លឹកត្របែកត្រូវបានគេស្គាល់ផងដែរ ដែលជួយអ្នកកើតជំងឺគ្រុនឈាមដោយបង្កើនប្លាកែតក្នុងឈាមជនរងគ្រោះ។
* វិធីធ្វើ៖
– ដាក់ស្លឹកត្របែកមួយក្តាប់ដៃនៅក្នុងទឹកស្អាតមួយលីត្រ
– បន្ទាប់មកដាំស្លឹកទាំងនេះឲ្យពុះរយៈពេល ២០នាទី
– ទុកវាឱ្យត្រជាក់។
* វិធីប្រើ៖
– កក់សក់ពេលយប់នឹងសាប៌ូអីក៍បាន ហើយលាងសំអាតរួចរាល់ ទើបចាក់ទឹកត្របែកអោយជោកក្បាល
– ធ្វើកាម៉ាស្សា ឆ្លីក្បាលប្រហែល១៥នាទី រួចពួតសក់អោយស្ងួត ទុកមួយយប់ ព្រលឹមឡើងចាំលាងទឹកទទេចេញ ដោយមិនបាចដាក់សាប៉ូទេ
– ធ្វើបែបនេះ៣ដង ក្នុងមួយអាទិត្យ នឹងបញ្ចប់កាជ្រុះសក់ និងធ្វើឱ្យសក់ដុះឡើងវិញច្រើនជាងមុន។
អត្ថបទដោយ៖ លោក អ៊ាង សុផល្លែត