ជនសង្ស័យ៣នាក់រួមទាំងក្រាមស ថ្លា២៤៣កញ្ចប់តូច ត្រូវអាវុធហត្ថដូនពេញចុះបង្ក្រាប

ភ្នំពេញ៖ វេលាម៉ោង១៤ៈ៥៥នាទី ថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦ ចំណុចផ្ទះជួលលក់ចាប់ហួយ លេខ៣៤ ផ្លូវរថភ្លើង ភូមិ២១ ក្រុម១០១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក អាវុធហត្ថដូនពេញដូនពេញដឹកនាំដោយ លោកវរសេនីយ៍ ថោង ពិសិដ្ឋ មេបញ្ជា ការមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក គួច ចំរើន អភិបាលខណ្ឌ  គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរង និងការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន០៣នាក់(ស្រី០១)
១.ឈ្មោះ យ៉ុង ផូ ភេទស្រី អាយុ៥២ឆ្នាំ(ម្ចាស់ផ្ទះ)
២.ឈ្មោះ គង់ ឧសភា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ
៣.ឈ្មោះ រស់ សាមិត្ត ភេទ ប្រុស អាយុ១៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ
វត្ថុតាងចាប់យករួមមាន:
ក្រាមសថ្លាចំនួន ២៤៣កញ្ចប់តូច  ដែកកេះចំនួន ០៦  សំភារះវេចខ្ចប់និងសេពគ្រឿងញៀនមួយចំនួន។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនអាវុធហត្ថរាជធានីដេីម្បីចាត់ការបន្ត។

2a66db86-493a-4d97-923d-4e9d8306cce530ee4a7e-a6be-4d4a-9ba6-9e49eb670af0 09278fae-1511-4d69-a3df-e0c0f88429e1 cd07b8b5-cc24-442e-bb54-0f43aa55495c d3d4fa21-38ed-46d2-be34-f3351fb199b2977dc9df-ac81-4cba-8ae8-535f2d71b377b5ce75a4-70b8-49a3-9978-7a5a0bd6ec77

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More