ជំនួបពិភាក្សាការងាររវាង ឯកឧត្តម Shimon Peres ប្រធានាធិបតីទី៩នៃរដ្ឋអ៊ីស្រាអែល ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ប្រទេសអ៊ីស្រាអែល៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម Shimon Peres ប្រធានាធិប តីទី៩នៃរដ្ឋអ៊ីស្រាអែលបានអនុញ្ញាតអោយ គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែល ដឹកនាំដោយឯកឧត្តម វេង សាខុន បានចូលជួបសម្តែងការគួរសម ពិភាក្សាការងារ។ ការពិភាក្សាបានផ្តោតទៅលើការផ្តល់ជាអនុសាសន៍ទៅលើការគ្រប់និងអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៖
1) ការពង្រឹកកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម នៃប្រទេសទាំងពីរ
2) យុទ្ធសាស្រ្តនៃការកសាងនិងអភិវឌ្ឍន៍វិស័យកសិកម្ម គ្រប់ជ្រុងជ្រោយ រួមទាំងការស្រាវជ្រាវនូវបច្ចេកវិទ្យាដើម្បីដាក់អោយអនុវត្តលើការស្រោចស្រពដោយការសន្សំសំចៃទឹក។
3) យុទ្ធសាស្រ្តនៃការបណ្តុះបណ្តាលធនធានមនុស្ស (ដោយត្រូវចាប់ផ្តើមអោយគេបានយល់ពីបញ្ហាប្រឈមថ្មីៗនាពេលខាងមុខក្នុងវិស័យរបស់ខ្លួន ហើយមិនត្រូវបង្រៀននិស្សិតនូវមេរៀនចាស់កម្រិលដ៏ដែល ៗនិងធ្លាប់បានឆ្លងកាត់នោះទេ )។
4) ការផ្តួចផ្តើមគំនិតទៅដល់និសិ្សត អោយក្លាយទៅជាធុរៈជនក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងការផ្តល់បច្ចេកវិទ្យា ។
5) យុទ្ធសាស្រ្តនៃការគ្រប់គ្រងនិងដឹកនាំ វិស័យកសិកម្មនិងការប្រកួតប្រជែងលើទីផ្សារសេរីចំពោះផលិតផលកសិកម្ម ។
6) ការរៀបចំចាត់តាំងមន្រ្តី ក្នុងការបន្តពិភាក្សាទាក់ទងទៅនឹងការផ្ទេរបច្ចេកវិទ្យា ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យកសិកម្ម ទៅកម្ពុជា ។

 image image

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More