ឯកឧត្តម ឃួង ស្រេងបានចូលរួមបំពេញការងារសប្បុរសធម៌ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម ឃួង ស្រេងអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ បានមកចូលរួមបំពេញការងារសប្បុរសធម៌ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រោមអធិបតីភាពលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយករដ្ឋមន្រី្ត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ និងពុំប្រកាន់និន្នាការនយោបាយ ជូនបងប្អូន កម្មករ កម្មការិនី និងប្រជាជនទូទៅ ប្រមាណជិត២០០០នាក់ នៅក្នុងបរិវេណរោងចក្រ អុីស្ទេច ហ្គាមេន ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សកម្មភាពថ្ងៃនេះ បានបង្ហាញឱ្យឃើញថា សម្តេចតេជោ បានគិតគូរជានិច្ចអំពីបញ្ហាសុខុមាលភាពរបស់បងប្អូនកម្មករ កម្មការិនីរបស់យើង។ គួររំលឹកផងដែរថា ក្នុងបេសកម្មក្រៅប្រទេសម្តងៗ សម្តេចតេជោ ទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលជួបជាមួយអ្នកវិនិយោគទុនបរទេស សុំឱ្យពួកគេមក វិនិយោគនៅប្រទេសកម្ពុជា ដើម្បីបង្កើតការងារជាច្រើនដល់ប្រជាជនខ្មែរ ជាពិសេស បងប្អូនកម្មករ កម្មការិនីរបស់យើងឱ្យមានការងារធ្វើ និងមានជីវភាពកាន់តែប្រសើរឡើង។
d.getElementsByTagName(‘head’)[0].appendChild(s);