នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀន១កញ្ចប់តូច

image

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវកំលាំងអន្តរាគមន៍ពិសេសរាជធានីសហការណ៍ជាមួយកំលាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនបន្ទាប់ពឃាត់ត្រួតពិនិត្យឃើញមានរក្សាទុកនៅសារធាតុញៀននៅជាប់ខ្លួនកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវដីថ្មី ភូមិដីថ្មី សង្កាភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ យ៉ង់ ពីសិដ្ឋ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរបើកបរស្នាក់នៅម្តុំច្បារអំពៅខណ្ឌច្បារអំពៅនិងមានស្រុកកំណើតភូមិដង្កូល ឃុំស្វាយទង ស្រុកស្វាយរៀង ខេត្ត ស្វាយរៀង។ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់មិនស្គាល់ឈ្មោះ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យខាងលើគឺកំលាំងអន្តរាគមន៍ បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងហើយក៍ឃើញជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូពណ៍ក្រហមពាក់ស្លាកលេខ តាកែវ 1B.2772 ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវ៥៩៨ពេលនោះសមត្ថកិច្ចសង្ស័យក៍ហៅអោយឈប់តែជនសង្ស័យមិនព្រមឈប់ក៍ជិះរត់មកដល់ចំណុចផ្លូវដីថ្មីទើបឃាត់ខ្លួនបានហើយធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់ថង់តូចនៅក្នុងហោប៉ៅទើបឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មីដោយឡែកបក្ខពួកម្នាក់ទៀតចុះរត់គេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែនដោយគេបានទិញពីម្តុំមុខមន្ទីពេទ្យលោកសង្ឃក្នុងតំលៃ១មុឺនរៀលដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ រ៉ូបឺត

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More