(Video) លោក ម៉ក់ ហុង ដឹកនាំកម្លាំង បើកយុទ្ធាការចុះបំពេញបែបបទធ្វើ និងប្រគល់ជូនអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ដល់បងប្អូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ

image

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ អធិការនគរបាលនគរបាលខណ្ឌសែនសុខ ដឹកនាំ ផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ ក្រោមបទបញ្ជារបស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យអធិការទាំង១២ ខណ្ឌ សម្រុកធ្វើ និងចែកអត្តសញ្ញាណប័ណ្ណ សៀវ ភៅគ្រួសារ ជូនប្រជាពលរដ្ឋទាំងយប់សម្រុកចុះធ្វើ និងចែកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ទាំងយប់ តែម្តង ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទទួលបានសេវាសាធារណ:មួយនេះ បានគ្រប់ៗគ្នា។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ អេង អេលីយ៉ាន ការិយាល័យស្ថិត លោក វរសេនីយ៍ ទឹម ចាន់ណារិទ្ធ នាយការិយាល័យអត្តសញ្ញាណប័ណ្ណខែ្មរ នរគរបាលប៉ុស្តិ៍នានា ជាពិសេស បានការចុះពិនិត្យផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ មិន សុផេត ស្នងការរងទទួលបន្ទុកអត្តសញ្ញាណ ប័ណ្ណ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង ថា ការចុះបំពេញបទធ្វើ និងផ្តល់ជូនអត្តសញ្ញាណប័ណ្ណ ឬ ធ្វើសៀវ ភៅស្នាក់នៅជូនបងប្អូនដល់ខ្នងផ្ទះនេះគឺបន្តធ្វើរហូតដើម្បីសម្រួលភាពងាយស្រួល ដល់បង ប្អូនដែលមានកិច្ច ការរវល់ គឺធ្វើជារៀងរាល់ថ្ងៃគិតចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់។

លោកវរសេនីយ៍ឯក ម៉ក់ ហុង បានប្រាប់ TNN សំរាប់យប់នេះ អធិការដ្ឋាននគរបាលខណ្ឌបានជំរុញឲ្យ ប៉ុស្តិ៍នគរ បាលរដ្ឋបាលទាំង៤បើកស្ថានីយ៍ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរជូនប្រជាពលរដ្ឋ។ ដោយ ឡែក ស្ថានីយ៍ភ្នំពេញថ្មី បាននឹងកំពុងដំណើរការ និងបំពេញបែបបទផ្តល់សៀវភៅស្នាក់នៅជូនប្រជា ពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី និង ចែកអត្តសញ្ញាណ ប័ណ្ណដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះចំនួន២ សង្កាត់ គឺសង្កាត់ក្រាំងធ្នង់ និងសង្កាត់ភ្នំពេញថ្មីផង ដែរ។

តាមការសង្កេតមើលប្រជាពលរដ្ឋដែលបានអញ្ជើញមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណ ឬ សៀវ ភៅស្នាក់នៅ និងអ្នកមកទទួលផងនោះ ពួកគាត់មានចិត្តរីករាយ និងសាទរជាខ្លាំង ចំពោះការយកចិត្ត ទុកដាក់របស់សមត្ថ កិច្ចដែលបានចំណាយពេលទាំងយប់ទាំងថ្ងៃដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

922963_426849490847472_2282345762472988011_n0f562ce1-3756-4284-977a-de9e04a862a6 078b76e3-97c7-4be0-8ee5-81d03f1d1420 86ac3e3a-7bd5-479c-a79c-95d877fcdae9 687e9f5a-c2b6-4bdc-9587-8acc44d62c09d2ade1a7-474c-40fb-bf94-562201ea57de

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More