នគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័ចំនួន០៦នាក់ក្នុងករណី ជួញដូរ ផ្តល់ទីតាំង និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី២៩.០៨.២០១៦ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័ចំនួន ០៦នាក់ ក្នុងករណី ជួញដូរ ផ្តល់ទីតាំង និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ត្រង់ចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ៖
១.ឈ្មោះ យ៉យ យុាំងដូង ភេទប្រុស ជនជាតិវៀតណា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឌួង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
២.ឈ្មោះ ឡេ យាំុងទិន ភេទប្រុស អាយុ៣២ ជនជាតិវៀតណា មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣.ឈ្មោះ ជ័យ ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
៤.ឈ្មោះ តុង ចាន់ថុល ភេទប្រុស អាយុ២០ឆ្នំា ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៥.ឈ្មោះ គង់ នៅ ភេទប្រុស អាយុ២០ឆ្នំា មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
៦.ឈ្មោះ ឡុង បញ្ញា ភេទប្រុស អាយុ២០ឆ្នំា ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច ។  ២.ឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ៣.ម៉ូតូម៉ាកC125 ពណ៍ខ្មៅ សេរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BH.8547 ចំនួន ០១គ្រឿង(ជារបស់ឈ្មោះ តុង ចាន់ថុល) ។ ៤.ម៉ូតូម៉ាក់ C100 កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខ យ ២៩២៥ ភព ១ (ជារបស់ឈ្មោះ គង់ នៅ)ចំនួន ០១គ្រឿង ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនឈានដល់ការបង្ក្រាបនៅថ្ងៃទី២៩.០៨.២០១៦ វេលាម៉ោង ១០ៈ៤៥នាទី កម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងផ្នែកអន្តរាគមន៍ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ មកដល់ត្រង់ចំណុចខាងលើ ឃើញជនសង្ស័យទាំង០៥នាក់កំពុងប្រើប្រើប្រាស់គ្រឿងញៀន ក៏ធ្វើការឃាត់ខ្លួនបញ្ជូនមកអធិការដ្ខាននគរបាលខណ្ឌព្រែកព្នៅ ក្រោយពេលសាកសួរ ជនសង្ស័យទាំង៥នាក់ បានសារភាពថា ពួកគេ បានទិញពីឈ្មោះ យ៉យ យុាំង ដូង ភេទប្រុស ជនជាតិវៀតណា ស្នាក់នៅភូមិដួង កម្លាំងយើងក៏ចុះទៅធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការដ្ខាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦ កំពុងធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More