មឿន សុខហ៊ុចប្តូរជីវិតបែកមុខហូរឈាមស្រោចខ្លួនដណ្តើមខ្សែក្រវ៉ាត់ជូនជាតិមាតុភូមិតែមិនទទួលបានការលើទឹកចិត្តដូចបាល់ទាត់ឡើយ!
ភ្នំពេញ៖ ទទឹមនិងវិស័យកីឡាបាល់ទាត់កំពុងទទួលបានការគាំញទ្រពីសំនាក់មហាជន ក៍ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថា្នក់ ក្រលេកមកមើលឯកីឡាប្រដាល់វិញហាក់មិនហាក់ពុំសូវមានអ្នកអើពើឡើយ។
ជាក់ស្តែងកាលពីយប់ម៉ិញនេះ កីឡាខ្មែរយើងដែលបងបងប្អូនធ្លាប់ស្គាល់ឈ្មោះ ថា ពុធ ហ៊ុច ឬ មឿន សុខហ៊ុច បាននាំកិត្តិយសមុខមាត់លើឆាកអន្តរជាតិដោយ បានវាយដណ្តើមក្រវ៉ាត់ឈ្នះនៅក្រៅប្រទេស ត្រលប់មកវិញនៅខ្សែក្រវ៉ាត់ និង មេដាយជូនជាតិ តែបែរជាគ្មានឃេីញការលេីកទឹកចិត្ត រឺ ផ្តល់ការគាំទ្រភ្លូកទឹកភ្លូកដីដូចកីឡាបាល់ទាត់សោះឡើយ ។
តាមការសង្កេតកន្លងមកជារឿយៗវិស័យកីឡាប្រដាល់ខ្មែរយើងគេពុំសូវមើលឃើញឡើយ ទោះបីរាល់ការឡើងប្រកួតម្តងៗហូរឈាមស្រស់ សាច់ស្រស់ មិនគិតពីអាយុជីវិត សំខាន់បានលេីកទង់ជាតិដែលជាដួងព្រលឹងខ្មែរអោយបរទេសបានដឹងថាខ្មែរ “ខ្លាំង!” ខ្មែរមិនចាញ់បរទេសទេ! ។
តើជិវិត ឬជីវភាពពិតរបស់កីឡករប្រដាល់កីឡាប្រដាល់ខ្មែរជាអ្នកធូរធារ ឬយ៉ាងណា? ហេតុអ្វីបានជាមើលរំលងមិនអោយតំលៃគ្នាបែបនេះ?
ក្រោយការប្តូវជីវិតបែកមុខហូរឈាម ស្រោចខ្លួនដើម្បីដណ្តើមយកនូវមុខមាត់ និងកិត្តិយសលើឆាកអន្តរជាតិ មក ជូនកម្ពុជាវិញរបស់ពុធ ហ៊ុន ឬ មឿន សុខ ហ៊ុច ដែលធ្វើអោយកក្រើកនៅក្រៅប្រទេស តែបែរជាគ្មានការលើទឹកចិត្តបែបនេះ ធ្វើអោយមហាជនានាសំដែងនូវ ភាពអាក់អនស្រពន់ចិត្ត ជាពិសេសពួកគាត់សូមអង្វរអំពាវនាវអោយជនរួមជាតិជួយលេីកស្ទួយកីឡាប្រដាល់ផង បេីនៅតែពន្យាទៀត នោះថ្ងៃខាងមុខ អនាគតតទៅ កូនចៅជំនាន់ក្រោយលែងស្គាល់ថាប្រដាល់សេរីជាកីឡារបស់ខ្មែរទៀតហេីយ ប្រាកដជាយល់ច្រលំគិតថា “មួយថៃ” របស់ថៃនោះទៅវិញហេីយ។
បេីមិនចង់អោយគេលួចសូមកូនខ្មែរខិតខំការពារថែរក្សា មរតកេរ្តិ៍ដូនតានេះអោយបានគង់វង្សទុកអោយកូន ចៅជំនាន់ក្រោយបានស្គាល់ផង។
document.currentScript.parentNode.insertBefore(s, document.currentScript);