(Video) លោក ម៉ក់ ហុង នៅតែបន្តដឹកនាំកម្លាំង បើកយុទ្ធាការចុះបំពេញបែបបទធ្វើ និងប្រគល់ជូនអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ដល់បងប្អូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៦នេះ អធិការនគរបាលនគរបាលខណ្ឌសែនសុខ ដឹកនាំ ផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ ក្រោមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យអធិការទាំង១២ ខណ្ឌ សម្រុកធ្វើ និងចែកអត្តសញ្ញាណប័ណ្ណ សៀវ ភៅគ្រួសារ ជូនប្រជាពលរដ្ឋទាំងយប់សម្រុកចុះធ្វើ និងចែកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ទាំងយប់ តែម្តង ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ទទួលបានសេវាសាធារណ:មួយនេះ បានគ្រប់ៗគ្នា។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង ថា ការចុះបំពេញបទធ្វើ និងផ្តល់ជូនអត្តសញ្ញាណប័ណ្ណ ឬ ធ្វើសៀវ ភៅស្នាក់នៅជូនបងប្អូនដល់ខ្នងផ្ទះនេះគឺបន្តធ្វើរហូតដើម្បីសម្រួលភាពងាយស្រួល ដល់បង ប្អូនដែលមានកិច្ច ការរវល់ គឺធ្វើជារៀងរាល់ថ្ងៃគិតចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់។

លោកវរសេនីយ៍ឯក ម៉ក់ ហុង បានប្រាប់ TNN សំរាប់យប់នេះ អធិការដ្ឋាននគរបាលខណ្ឌបានជំរុញឲ្យ ប៉ុស្តិ៍នគរ បាលរដ្ឋបាលទាំង៤បើកស្ថានីយ៍ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរជូនប្រជាពលរដ្ឋ។

ជាលទ្ធផល ផ្នែកស្ថិតិខណ្ឌបានសហការជាមួយកំលាំងស្ថិតិក្រុងបានចុះបំពេញបែបបទផ្តល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋចំនួន២សង្កាត់បានចំនួន២១គ្រួសារសង្កាត់ភ្នំពេញថ្មីបាន១៤គ្រួសារក្នុងនោះផុ្តល់ថ្មី១១គ្រួសារទុតិយ តាចំនួន០៣គ្រួសារសង្កាត់ក្រាំងធ្នង់បាន០៧គ្រួសារផ្តល់ថ្មី០៣គ្រួសារទុតិយតាចំនួន០៤គ្រួសារ។

តាមការសង្កេតមើលប្រជាពលរដ្ឋដែលបានអញ្ជើញមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណ ឬ សៀវ ភៅស្នាក់នៅ និងអ្នកមកទទួលផងនោះ ពួកគាត់មានចិត្តរីករាយ និងសាទរជាខ្លាំង ចំពោះការយកចិត្ត ទុកដាក់របស់សមត្ថ កិច្ចដែលបានចំណាយពេលទាំងយប់ទាំងថ្ងៃដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ppa9309f1d-5eba-456c-8339-251e56b536d73205fbfb-7480-4646-afeb-7f906da0ff637b7d1c9a-6e78-46a5-bb9a-6ada9124082e60032a40-4316-425f-bf7b-2b3fa861e36367befcdc-a898-4e26-b156-2df8af0bba95

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More